ជាធម្មតាសរីរាង្គរបស់មនុស្សយើង មានតម្រងនោមពីរដែលជាសរីរាង្គទំហំប៉ុនកណ្ដាប់ដៃនៅផ្នែកចង្កេះខាងក្រោយខ្នង ។ តម្រងនោមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញកាកសំណល់តាមរយៈទឹកនោម រួមទាំងមានមុខងារជាច្រើនផ្សេងទៀតដូចជា ការគ្រប់គ្រងទឹក ធ្វើឱ្យមានតុល្យភាពកម្រិតនៃអំបិលរ៉ែ និងអាស៊ីត – អាល់កាឡាំងនៅក្នុងខ្លួន ក៏ដូចជាការបម្រើក្នុងការផលិតអរម៉ូនដែលជំរុញខួរឆ្អឹងដើម្បីបង្កើតកោសិកាឈាមក្រហម ការពារភាពស្លេកស្លាំង និងការពារជំងឺពុកឆ្អឹងផងដែរ ។ ប្រសិនបើតម្រងនោមមិនដំណើរការត្រឹមត្រូវ វានឹងនាំឱ្យខ្សោយតម្រងនោម ឬមានជំងឺតម្រងនោមរ៉ាំរ៉ៃ រួមជាមួយនឹងការប៉ះពាល់ដល់ប្រព័ន្ធផ្សេងៗទៀតនៃរាងកាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZD3HfqBz_Z4Q8VZ2sD2XGvzS-Ovov8RsiDB57ByYWUs01-UEhyC1a7gVWIwN8D0WO_LPvwv3KPXnI-wb5Z6rzkjTVEAmz3l63R-Q2EUe4kKVMtZktZr_Ph3rd7Ql50GgboL92lSqxQueD9EkI134wgDdyKYyCm3BMaAXdwruDnvYMDH0gR_Ue7OMimg/s800/photo_2022-07-02_16-30-26.jpg

ជាទូទៅជំងឺតម្រងនោមរ៉ាំរ៉ៃត្រូវបានគេដឹងថា បណ្តាលមកពីកត្តាមួយចំនួន ប៉ុន្តែជាទូទៅវាត្រូវបានបង្កឡើងដោយមូលហេតុចម្បងទាំង៣យ៉ាងនេះ ៖
– ជំងឺទឹកនោមផ្អែម
– ជំងឺលើសឈាម
– និងជំងឺរលាកសរសៃប្រសាទ ។
ជាមួយគ្នានេះក៏មានមូលហេតុចម្បងទូទៅមួយចំនួនទៀត ដែលបណ្តាលមកពីអាកប្បកិរិយា របៀបរស់នៅមិនត្រឹមត្រូវផងដែរ ដូចជា៖
– ប្រើប្រាស់ឱសថរុក្ខជាតិ
– ការប្រើប្រាស់រយៈពេលយូរនៃថ្នាំបំបាត់ការឈឺចាប់ និងថ្នាំប្រឆាំងនឹងការរលាក
– ការទទួលទានអាហារហឹរច្រើន ជាពិសេសអាហាររសជាតិប្រៃ ដែលធ្វើឱ្យតម្រងនោមធ្វើការខ្លាំងពេក ជាហេតុធ្វើឱ្យបញ្ហាតម្រងនោមកាន់តែយ៉ាប់យ៉ឺន និងក្លាយជាជំងឺតម្រងនោមរ៉ាំរ៉ៃ៕