ស្រ្ដីភាគច្រើនដែលស្រលាញ់ភាពស្រស់ស្អាត ពួកគេនឹងតែងតែគិតអំពីអាហារបំប៉ននៃវីតាមីន E ដោយមិនដឹងថារាងកាយក៏ត្រូវការវីតាមីន C បន្ថែមដើម្បីភាពក្មេងជាងវ័យ និងជួយបង្កើនសម្រស់ឲ្យស្រស់ស្អាតជាងមុនផងដែរនោះទេ ។

វីតាមីន C ត្រូវបានគេស្គាល់ថាជាអាស៊ីត L-ascorbic ដែលកើតឡើងដោយធម្មជាតិនៅក្នុងអាហារមួយចំនួន នេះបើយោងតាមវិទ្យាស្ថានជាតិសុខភាពពិភពលោក ។ ជាមួយគ្នានេះវីតាមីន C ត្រូវបានគេដឹងថាជាធម្មតាមាននៅក្នុងផ្លែក្រូច ផ្លែស្វាយ ផ្លែល្ហុង ផ្លែគីវី ផ្កាស្ពៃBrocoli ម្ទេស ស្ពៃក្ដោប ប៉េងប៉ោះ តៅហ៊ូ ដំឡូងបារាំង ស្ត្របឺរី… ជាដើម ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPMsEWZL5awvht1Y9x_v2nxG6Z0eyTFdFu-bPvUTQ_02s-N_vrxuM0ErWLmnLpCOgfl5i6IE3tf1Cek02KNBfsRtkpQ8r0p6BIcWyZ2spZbm4DSGcBXzv1XWnYuvT-nmuSeo1kFINdAClxrQJI9bSKYmu8xyaz51z8mrMv9vpbN7DaGAG7jKQO07WfYg/s1280/photo_2022-07-02_16-12-26.jpg

ប្រសិនបើអ្នកទទួលទានវីតាមីន C ១គ្រាប់ក្នុងមួយថ្ងៃ នោះរាងកាយនឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

– វីតាមីន C មានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយការផលិតរ៉ាឌីកាល់សេរី ធ្វើឱ្យស្បែករឹងមាំ ក្មេងជាងវ័យ និងរលោង
– ដើរតួនាទីក្នុងការលើកកម្ពស់ការសំយោគកូឡាជែន លើកកម្ពស់ការព្យាបាលមុខរបួស និងធ្វើឱ្យកោសិកាក្នុងរាងកាយកាន់តែសកម្ម
– ល្អសម្រាប់បេះដូង
– កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល
– ពង្រឹងភាពស៊ាំ
– លើកកម្ពស់សុខភាពឆ្អឹង សាច់ដុំ និងសរសៃឈាម
– ការពារការឆ្លងមេរោគផ្លូវដង្ហើម
– បង្កើនការស្រូបយកជាតិដែក
– សម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព
– ថែរក្សាឆ្អឹង ឆ្អឹងខ្ចី ធ្មេញ និងអញ្ចាញធ្មេញឱ្យមានសុខភាពល្អ
– ការពារកោសិកា និងជាលិកាពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃរ៉ាឌីកាល់សេរី
– ជួយព្យាបាលរបួស ស្រូបយកជាតិដែកពីពោះវៀន
– ជួយផលិតសារធាតុបញ្ជូនសរសៃប្រសាទក្នុងខួរក្បាល និងសរសៃប្រសាទ
– ជួយឱ្យក្រពេញ Adrenal ផលិតអរម៉ូនសំខាន់ៗ
– ពង្រឹងសុខភាពខួរក្បាល
– ជួយថែរក្សាសុខភាពភ្នែក ។