ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ របាយការណ៍ពីសារព័ត៌មាន ស៊ីន​ហួរ បានឱ្យដឹងថា ប្រទេសចិនបានដាក់បើកឱ្យដំណើរការប្រើប្រាស់ស្ពាន “Binhaiwan” ជាផ្លូវការ បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេល២ឆ្នាំ។ ក្នុងនោះក្រឡេកមើលសម្រស់ពិតជាស្ពានដ៏ស្រស់ស្អាតថ្មីមួយសម្រាប់ប្រទេសចិន។

ស្ពាន Bin Haiwan គឺជាស្ពានព្យួរខ្សែកាប ដែលបានសាងសង់ដោយក្រុមហ៊ុន China Railway Major Bridge Engineering Group Co., Ltd. (MBEC) មានទីតាំងនៅ Binhaiwan New Area នៃទីក្រុង Dongguan  ដែលជាតំបន់សម្រាប់ការអភិវឌ្ឍន៍រួមគ្នានៃតំបន់សេដ្ឋកិច្ចឈូងសមុទ្រក្វាងទុង ហុងកុង និងម៉ាកាវ។បន្ថែមពីលើការស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចហើយនោះ ស្ពាន Binhaiwan ក៏មានរូបរាងដ៏ស្រស់ស្អាត និងគួរឱ្យទាក់ទាញនៃប៉មដែលបានរចនាម៉ូតមានរូបរាង​ “ផ្កា Magnolia” ដែលជាផ្ការបស់ទីក្រុង Dongguan ដ៏លេចធ្លោនៅកណ្តាលស្ពានមួយនេះផងដែរ។

គួរបញ្ជាក់ផងដែរថា​ ស្ពាន Binhaiwan មានប្រវែង ៩៧៣.៦ ម៉ែត្រ និងផ្នែកនៃការរចនាប៉មមានទំងន់សរុបសំបកដែកនៃផ្នែក T១ គឺប្រហែល ២៨៩តោន៕ ប្រភព៖ Khaosod