ភ្នំពេញ៖ នៅព្រឹកថ្ងៃនេះ ១ ខែកក្ដដា ឆ្នាំ ២០២២ នេះ តារាចម្រៀងប្រុសស្រី ២ ដួង ប្រចាំផលិតកម្មរស្មីហង្សមាសគឺ ប៉ាច គីមមួយ និង សយ រតនៈ បានដឹកដៃគ្នាប្រារព្ធពិធីភ្ជាប់ពាក្យយ៉ាងធំដុំមួយ ក្រោយពួកគេទាំងស្រឡាញ់ទាក់ទងស្គាល់ចិត្តថ្លើមគ្នារយៈពេលប្រមាណជាង ៥ ឆ្នាំ។

ពិធីភ្ជាប់ពាក្យរបស់អនាគតកូនកំលោះកូនក្រមុំដែលជាតារាចម្រៀងស្ថិតក្នុងដួងចិត្តយុវវ័យទាំង ២ ដួងនេះ បានទទួលការអបអរសាទរពីបណ្ដាអ្នកគាំទ្រ និង អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ព្រោះ ប៉ាច គីមមួយ និង សយ រតនៈ មិនត្រឹមតែជាដៃគូចម្រៀងដ៏ស័ក្ដិសមទេ ហើយរឹតតែជាដៃគូជីវិតដ៏ផ្អែមល្ហែមគួរឱ្យកោតសរសើរមិនថារូបសម្បត្តិ ការងារ និង ចំណេះដឹងទេ គឺស័ក្ដិសមគ្នាខ្លាំងណាស់។

ដោយឡែកបើក្រឡេកទៅមើលទិដ្ឋភាពពិធីភ្ជាប់ពាក្យ ប៉ាច គីមមួយ និង សយ រតនៈ នៅព្រឹកថ្ងៃទី ១ កក្ដដា នេះវិញ ឃើញថាមានសិល្បករ សិល្បការិនីចូលរួមអបអរសាទរ និង ជូនពរអ្នកទាំងពីរយ៉ាងច្រើនផុសផុល​ ស្ថា៕