ប្រទេសថៃ៖ មហាជនច្បាស់ជាបានជ្រាបរួចមកហើយជាមួយនឹងតារាស្រីកែភេទ Anna ដែលជាមិត្តភ័ក្តិរបស់តារាស្រី Tangmo ក៏ដូចជាពិធីករមួយរូបផងដែរ ប៉ុន្តែថ្មីៗនេះ Anna ត្រូវបានគេចោទប្រកាន់ទាក់ទងនឹងបទល្មើសជាមួយនឹងក្រុមហ៊ុនឆ្នោតរបស់នាងថាមានការបោកប្រាស់ ក្នុងនោះបន្ទាប់ពីដោះស្រាយរួចរាល់ នាងបានប្រកាសប្រាប់ថាខ្លួននឹងលាពីសិល្បៈចាកចេញពីប្រទេសថៃ និងទៅរស់នៅឯសហរដ្ឋអាមេរិក។

ទាក់ទងបញ្ហានេះផងដែរ  Anna បានចេញនូវបទសម្ភាសន៍មួយ បន្ទាប់ពីកន្លងមកនាងបានជួបនូវរឿងរ៉ាវខូចចិត្តមកជាច្រើន បន្ទាប់ពីមិត្តភ័ក្តិស្និទ្ធស្នាល ដែលជាតារាស្រី Tangmo បានស្លាប់ទៅចោលខ្លួន ក្រោយមកក៏មានបញ្ហាទាក់ទងនឹងមុខរបរការលក់ឆ្នោតរបស់ខ្លួនរាល់ថ្ងៃ ដោយទទួលរងការចោទប្រកាន់ពីការឆបោកអតិថិជន។ ទើបអាជ្ញារធរបានធ្វើការចាប់ខ្លួ​នដើម្បីយកនាងមកដោះស្រាយតាមនិតិវិធីច្បាប់។

ទោះជាយ៉ាងណាក្នុងពេលថ្មីៗនេះ Anna បានធ្វើឱ្យមហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងដោយក្រោយពីនាងបានដោះស្រាយនូវបញ្ហាទាក់ទងនឹងផ្លូវច្បាប់រួ​ចរាល់ ស្រាប់តែខ្លួនបានប្រកាសថានឹងដកខ្លួនចេញពីសិល្បៈ និងចាកចេញពីប្រទេសថៃ ដើម្បីទៅសាងជីវិតនៅក្នុងសហរដ្ឋអាមេរិកវិញ។ បន្ថែមពីនោះទាក់ទងនឹងផលិតផលដែលខ្លួនធ្លាប់យកពីអាមេរិកមកលក់ឱ្យអតិថិជនក្នុងទីផ្សារកន្លងមក នាងនឹងបន្ថែមបញ្ជូនផលិតផលមកលក់ឱ្យមានទីផ្សារកាន់តែច្រើនឡើងក្នុងប្រទេសថៃថែមទៀត។

យ៉ាងណាមិញមហានពិតជាមានការសោកស្តាយដែលតារាស្រីរូបនេះបោះបង់សិល្បៈ ព្រមទាំងចាក់ចេញពីប្រទេសទៅរស់នៅស្រុកក្រៅ ប៉ុន្តែវាជាក្ដីសុខដែលនាងស្វែងរកសម្រាប់សាងជីវិតដែលនាងចង់បាន៕ ប្រភព៖ Kapook