មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីមានសេចក្ដីរាយការណ៍មកថា មានស្ត្រីម្នាក់បានបង្កើតកូនរហូតទៅដល់៤៤នាក់ ប៉ុន្តែត្រូវស្វាមីបានរត់ចោល ព្រោះតែមិនអាចទ្រាំរកស៊ីចិញ្ចឹមកូនជាច្រើនបែបនេះបាន។

ទាក់ទងនឹងរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍នេះផងដែរបានកើតឡើងនៅក្នុងប្រទេសកេនយ៉ា ដោយស្ត្រីម្នាក់ដែលមានឈ្មោះថា Mariam មានវ័យ៤០ឆ្នាំ បានក្លាយជាស្ត្រីបំបែកឯតទគ្គកម្ម លើពិភពលោក ក្រោយពីនាងជាមនុស្សដែលប្លែកពីស្ត្រីទូទៅ ដោយ Mariam បានក្លាយជាអ្នកម្ដាយដែលមានកូនច្រើនជាងគេ ក្នុងពិភពលោក រហូតទៅដល់ ៤៤នាក់។ ក្នុងនោះមូលហេតុដែលនាងមានកូនច្រើនខុសពីធម្មតា ព្រោះតែនាងមានកូនភ្លោះ ៤នាក់៥ដង កូនភ្លោះ៣នាក់៥ដង កូនភ្លោះ២នាក់៤ដង និងមានកូនតែម្នាក់ក្នុងផ្ទៃតែម្ដង សរុប៤៤នាក់ ដែលវាជាចំនួនដ៏ច្រើនស្ទើរមិននឹកស្មានដល់ ក្នុងនោះនាពេលបច្ចុប្បន្ននេះនាងរស់នៅជាមួយនឹងកូនៗចំនួន៣៨នាក់ ក៏ព្រោះតែកូន៦នាក់ទៀតបានស្លាប់។

ជាមួយគ្នានោះផងដែរមូលហេតុដែលបានធ្វើឱ្យ Mariam មានកូនដ៏ច្រើនបែបនេះក៏ព្រោះតែនាងមិនបានយល់ដឹងពីការពន្យារកំណើត រួមផ្សំនឹងការមានសុខភាពល្អផងដែរ។ ក្នុងនោះ Mariam ត្រូវរាប់រងចិញ្ចឹមកូនតែម្នាក់ឯង ព្រោះតែស្វាមីបានរត់ចោលខ្លួនដោយសារតែបញ្ហាជីវភាពរស់នៅ និងការធ្វើការងារចិញ្ចឹមកូនដ៏ច្រើន។

ទោះជាយ៉ាងណា Mariam នាងបានធ្វើការងារគ្រប់បែបយ៉ាង ដើម្បីផ្គត់ផ្គង់កូនៗរបស់នាង ដោយក្ដីស្រឡាញ់ ហើយអ្វីដែលធ្វើឱ្យនាងសប្បាយចិត្ត គឺកូនៗរបស់នាងជាមនុស្សល្អ និងស្ដាប់តាមបង្គាប់ជានិច្ច ដែលជាមូលហេតុទោះបីជានាងមានកូនច្រើនក៏ពិតមែន តែនាងសប្បាយចិត្តរស់នៅជាមួយកូនៗ៕ ប្រភព៖ Kapook