ភ្នំពេញ៖ បច្ចុប្បន្ននេះប្រជាប្រិយភាពរបស់ កញ្ញា តន់ ចន្ទសីម៉ា តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្ម Galaxy Navatra ដែលកំពុងតែ ផ្ទុះការគាំទ្រជាខ្លាំង ក្នុងពេលថ្មីៗនេះ លើសពីនេះទៅទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ រាល់បទចម្រៀងច្រៀងដោយ តារាចម្រៀងរូបនេះល្បីស្ទើរតែគ្រប់បទតែម្តង។

ជាងនេះទៅទៀតនោះ មិនត្រឹមតែរូបនាងផ្ទាល់មានទឹកដមសម្លេង ពិរោះសមត្ថភាពដ៏ពូកែនោះទេ ប៉ុន្តែបើក្រលេកមើលទៅអ្នកម្ដាយរបស់តារាស្រីរូបនេះក៏ មានដុងសិល្បៈទឹកដមសម្លេងពិរោះមិនធម្មតាផងដែរ។

ជាក់ស្ដែង នៅពេលថ្មីៗនេះ តន់ ចន្ទសីម៉ា បានបង្ហោះវីដេអូមួយជាការច្រៀងរួមគ្នាជាមួយអ្នកម្ដាយ តាមបទសម័យពីដើម បង្ហើរសំនៀងពីនាក់ម្ដាយកូន យ៉ាងពិរោះអន្លង់អន្លោច ធ្វើឲ្យអ្នកស្ដាប់ចង់ស្ដាប់ហើយស្តាប់ទៀត ដោយកញ្ញាបានរៀបរាប់យ៉ាងដូច្នេះថា៖ «កម្របានច្រៀងជាមួយIdolក្នុងបេះដូងណាស់ ថ្ងៃនេះមានកិត្តិយសបានច្រៀងជាមួយអ្នកម៉ែ» ៕

សូមទស្សនាវីដេអូ ដូចខាងក្រោម៖