ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលឧស្សាហ៍ប្រើសំឡីដើម្បីត្បារត្រចៀករបស់អ្នក នោះវាអាចធ្វើឲ្យមានការប្រឈមនឹងហានិភ័យជាមួយបញ្ហា “ស្ទះរន្ធត្រចៀក” ដោយមិនដឹងខ្លួន។
បើយោងទៅតាមលោកវេជ្ជបណ្ឌិត Natwan Uthumpruekporn ជាគ្រូពេទ្យនៅមជ្ឈមណ្ឌលស្តាប់ និងទំនាក់ទំនងតុល្យភាព នៃនាយកដ្ឋាន Otolaryngology របស់មន្ទីរពេទ្យ Chulalongkorn សមាគមកាកបាទក្រហមថៃបានបញ្ជាក់ថា នៅពេលដែលមានបញ្ហាស្ទះរន្ធត្រចៀក នោះវាអាចបណ្ដាលឲ្យមានរោគសញ្ញាតឹងក្នុងត្រចៀក tinnitus សមត្ថភាពស្ដាប់ចុះខ្សោយជាដើម ។

ជាមួយគ្នានេះ យោងតាមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Paraya Asanasen ជាវេជ្ជបណ្ឌិតនៃនាយកដ្ឋាន Otolaryngology នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Siriraj Hospital ក៏បានថ្លែងបន្ថែមទៀតថា មូលហេតុដែលតែងតែកើតមានច្រើនជាងគេក្នុងការធ្វើឱ្យត្រចៀកមានបញ្ហាបែបនេះគឺដោយសារ ការប្រើសំឡីជូតសម្អាតត្រចៀកខាងក្រៅ ជាពិសេសបន្ទាប់ពីងូតទឹកចូលត្រចៀក។ ដោយការធ្វើសកម្មភាពទាំងអស់នេះបណ្តាលឱ្យក្រពេញផលិតអាចម៍ត្រចៀកធ្វើការកាន់តែច្រើនជាមួយនឹងបរិមាណកាន់តែច្រើន ហើយការដែលអ្នករុញអាចម៍ក្នុងត្រចៀកកាន់តែច្រើន ដែលជាហេតុធ្វើឱ្យអាចម៍ទៅស្ទះនៅរន្ធត្រចៀកខាងក្រៅកាន់តែច្រើនផងដែរ ។
ជាមួយគ្នានេះវាក៏បណ្ដាលឲ្យកើតមាននូវអាការៈមួយចំនួនទៀតដូចជា ៖
– ការធ្លាយក្រដាសត្រចៀក
– នាំឱ្យបាត់បង់សមត្ថភាពស្តាប់ឮ
– ធ្វើឲ្យស្បែកបាត់បង់តួនាទីជាស្រទាប់ការពារ ហើយក្លាយជាស្បែករលាករលាត់ក្រហាយ ឈឺ និងជាដើមហេតុធ្វើឱ្យមានអាការៈរមាស់ត្រចៀក
– ជំងឺត្រអក ដែលកើតក្នុងត្រចៀក ច្រើនតែបណ្តាលមកពីការសម្អាតត្បារត្រចៀកជ្រុលនិងញឹកញយពេកប៉ុណ្ណោះ មិនមែនដោយសារមានមេរោគឬមានអ្វីយាយីទេ
– អាចបង្កឱ្យមានការបង្ករោគលើស្បែងនៅក្នុងត្រចៀក រន្ធអាចស្ទះ មានអារម្មណ៍ធ្ងន់ក្នុងត្រចៀក ហើយឈឺចុកចាប់ខ្លាំង
– កាន់តែអាក្រក់ជាងនេះទៅទៀត រុកតម្បារសំលីជូតសម្អាតជារៀងរាល់ថ្ងៃពេក រហូតស្ទើរក្លាយជាកាយវិការញៀន យូរៗរាប់ខែរាប់ថ្ងៃទៅ ដូចជាបានរុញច្រានអាចម៍ត្រចៀក ឱ្យទៅកកផ្តុំគ្នាជាឆ្នុកបិទខ្ទប់រន្ធត្រចៀកដែលទីបំផុតក៏អាចបង្កឱ្យក្លាយទៅជាថ្លង់បាន៕ការសម្អាតអាចម៌ត្រចៀក