ដូចដែលពាក្យគេនិយាយស្នេហា មិនប្រកាន់អាយុ ដូចក្នុងករណីដ៏គួរឱ្យចាប់អារម្មណ៍មួយបន្ទាប់ពីមាននារីក្មេងៗជាច្រើន បានសម្រុកនាំគ្នាទៅដាក់ពាក្យរៀបការជាមួយនឹងលោកតាវ័យ៨៤ឆ្នាំម្នាក់ ក្រោយពីគាត់បានប្រកាសស្វែងរកប្រពន្ធក្មេង ដោយមិនប្រកាន់ល័ក្ខខ័ណ្ឌច្រើន សំខាន់ឱ្យតែពូកែយល់ចិត្ត ក្នុងនោះពេលរៀបការហើយ និងទទួលបានទ្រព្យសម្បត្តិជាទីគាប់ចិត្ត។

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២២ មានសេចក្ដីរាយការណ៍មួយឱ្យដឹងថា មានលោកតាម្នាក់ឈ្មោះថា Zhang Yufu វ័យ ៨៤ឆ្នាំ ជាជនជាតិចិន ព្រមទាំងគេដឹងថាគាត់ជាសាស្ត្រាចារ្យ ចូលនិវត្តន៍ប្រាក់ខែ ៦,០០០ ដុល្លារជាង និងជាសេដ្ឋីមួយរូបដែលមានមុខជំនួញជាច្រើន ក៏ដូចជាមានប្រាក់រាប់លានដុល្លារនៅក្នុងដៃ។ជាមួយគ្នានោះផងដែរលោកតា Zhang Yufu បានធ្វើការប្រកាសស្វែងរកប្រពន្ធក្មេងម្នាក់ដើម្បីបានមកមើលថែបេះដូងព្រមទាំងរួមរស់ជាគ្រួសារជាមួយគ្នា ដោយល័ក្ខខ័ណ្ឌក្នុងការក្លាយជាប្រពន្ធរបស់គាត់  គឺជានារីដែលមានអាយុចាប់ពី ២២ឆ្នាំទៅដល់៤០ឆ្នាំ កម្ពស់១ម៉ែត្រ ៦០សង់ទីម៉ែត្រ មានរូបរាងស្អាតបាត មិនប្រកាន់កម្រិតវប្បធម៌ ឬការសិក្សានោះទេ ឱ្យតែចេះយល់ចិត្ត។ បន្ថែមពីនោះគាត់បានបន្ថែមថា ​ពេលដែលរៀបការហើយ នឹងផ្តល់ឱ្យប្រពន្ធរបស់គាត់នូវប្រាក់រង្វាន់ចំនួន ១០ លានដុល្លារ ក្នុងការរកស៊ី ឬក៏បណ្ដាក់ទុនសម្រាប់អនាគតរបស់គេ ព្រមទាំងដើម្បីជួយគាត់ឱ្យបម្រើការងារជានាយកប្រតិបត្តិនៅក្រុមហ៊ុនអន្តរជាតិដ៏ធំមួយជាមួយគាត់ផងដែរ។

ទោះជាយ៉ាងណាក្រោយពីមានការប្រកាសរកភរិយារបស់លោកតា Zhang Yuf រួចមក ក៏មាននារីៗវ័យក្មេងជាច្រើនបានសម្រុកនាំគ្នាទៅដាក់ពាក្យក្នុងការមានឧកាសបានក្លាយជាភរិយារបស់លោកតាZhang Yuf ជាច្រើនកុះករ៕ ប្រភព៖ turenews