ការរក្សាទម្លាប់ល្អនៅពេលព្រឹកព្រលឹម គឺពិតជាសំខាន់ខ្លាំងណាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ សម្រាប់ជួយពួកគេឱ្យផ្លាស់ប្តូរនូវការគិតវិជ្ជមានជារៀងរាល់ថ្ងៃ។ដោយការគិតរបស់មនុស្សម្នាក់ៗអាស្រ័យទៅលើអារម្មណ៍ ជាមួយគ្នានេះវាក៏រួមបញ្ចូលជាមួយនឹងរបៀបរស់នៅផងដែរ ។
ដោយខាងក្រោមនេះគឺជាទម្លាប់ល្អមួយចំនួន ដែលអ្នកគួរអនុវត្តន៍នៅពេលព្រឹកព្រលឹម ៖

– ទទួលទានទឹក

រាងកាយរបស់មនុស្សតែងតែខ្សោះជាតិទឹកបន្ទាប់ពីការទទួលទានដំណេកដ៏យូរ ដែលជាហេតុធ្វើឲ្យរាងកាយរបស់អ្នកត្រូវការជាតិទឹកយ៉ាងច្រើនសម្រាប់បំពេញក្នុងរាងកាយ ។The Importance of Drinking Water: Health Effects of Water Intake

– ទម្លាប់ញញឹមជាមួយខ្លួនឯង

មុនពេលអ្នកក្រោកពីដំណេក អ្នកត្រូវរៀនញញឹមដាក់ខ្លួនឯង ដោយការធ្វើបែបនេះស្តាប់ទៅដូចជាចម្លែក ។ ប៉ុន្តែការពិតគឺការញញឹមធ្វើអោយអារម្មណ៍របស់អ្នកប្រសើរឡើង ព្រោះវាធ្វើឲ្យមានការបញ្ចេញសារធាតុបញ្ជូនសរសៃប្រសាទដូចជា serotonin និង dopamine ។ ដូចនេះអ្នកគួរតែចាប់ផ្តើមថ្ងៃថ្មីដោយស្នាមញញឹម និងអារម្មណ៍រំភើប នោះអ្នកនឹងឃើញរបស់ស្អាតៗជាច្រើនកំពុងរង់ចាំនៅខាងមុខ!World Smile Day (October 7th, 2022) – Days Of The Year– ទទួលទានអាហារពេលព្រឹកដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន

ការសិក្សាមួយបានរកឃើញថាមនុស្សដែលរក្សាអាហារពេលព្រឹកដែលមានជាតិប្រូតេអ៊ីនខ្ពស់ មានថាមពល និងលទ្ធិភាពខ្ពស់នៅកន្លែងធ្វើការជាងអ្នកដែលមិនបានទទួលទាន។មិនត្រឹមតែប៉ុណ្ណោះការទទួលទានអាហារពេលព្រឹកពេញលេញ ក៏ជួយធ្វើឲ្យអ្នកស្រកទម្ងន់ ព្រមទាំងជួយឱ្យស្បែករបស់អ្នកមានសុខភាពល្អ និងភ្លឺថ្លាជាងមុនផងដែរ ។Adults who skip breakfast likely to miss out on nutrients: Study | Health -  Hindustan Times

– ធ្វើលំហាត់ប្រាណ ឬសមាធិ

បន្ទាប់ពីការទទួលទានដំណេកអស់មួយយប់ រាងកាយរបស់អ្នកអាចនឹងមានភាពអស់កម្លាំង ក៏ដូចជាស្រូបយកជាតិពុលមួយចំនួនផងដែរ ។ ដូច្នេះលោកអ្នកគួរតែធ្វើលំហាត់ប្រាណស្រាលៗជាមួយនឹងលំហាត់ប្រាណលាតសន្ធឹង ដើម្បីសម្រាកសាច់ដុំឲ្យកាន់តែមានភាពរឹងមាំ ។
លើសពីនេះ អ្នកក៏អាចជ្រើសរើសការធ្វើសមាធិផងដែរ ព្រោះវាអាចជួយអ្នកក្នុងការបំបាត់ការឈឺចាប់ បំបាត់ភាពតានតឹង និងបង្កើនការផ្តោតអារម្មណ៍បានយ៉ាងមានប្រសិទ្ធភាព។Free Photo | A beautiful girl is engaged in a yoga studio

– ដកដង្ហើមវែងៗចំនួន 10ដង

ខ្យល់នៅពេលព្រឹកព្រលឹម គឺពិតជាល្អខ្លាំងណាស់សម្រាប់សុខភាពរាងកាយ ។ នៅពេលដែលអាកាសធាតុអំណោយផល អ្នកគួរតែឈរនៅលើយ៉រ រានហាល ឬបង្អួច បន្ទាប់មកដកដង្ហើមចូលយឺតៗ សង្កត់ដង្ហើមមួយរយៈ រួចដកដង្ហើមចេញចូលចំនួន 10 ដង។ដោយខ្យល់អាកាសបរិសុទ្ធពេលព្រឹកទាំងនេះនឹងបង្កើនអុកស៊ីហ្សែនក្នុងរាងកាយរបស់អ្នក ព្រមទាំងធ្វើឱ្យអ្នកមានអារម្មណ៍ថាមានថាមពលក្នុងរាងកាយផផងដែរ៕