តើអ្នកធ្លាប់ជួបរឿង «ឈាមច្រមុះ» ដែរឬទេ? ការឈាមច្រមុះត្រូវបានគេចាត់ទុកថាគឺជារឿងសាមញ្ញទូទៅមួយសម្រាប់មនុស្សគ្រប់គ្នា ។ ការឈាមច្រមុះក៏ត្រូវបានគេដឹងថាវាអាចបណ្តាលមកពីប្រហោងច្រមុះដែលផុយស្រួយ ដែលជាហេតុបណ្ដាលឲ្យមានការបំបែកបានយ៉ាងងាយជាមួយនឹងកត្តាដូចជាការផ្លាស់ប្តូររោគសញ្ញា (ក្តៅពេក ត្រជាក់ពេក ស្ងួតពេក)ជាដើម ។
ការឈាមច្រមុះត្រូវបានគេបែងចែកចេញជា២ប្រភេទគឺ៖
– ការហូរឈាមចេញពីរន្ធច្រមុះខាងមុខជាធម្មតាកើតមានចំពោះមនុស្សទូទៅ ដែលវាបណ្តាលមកពីសរសៃឈាមនៅតំបន់ច្រមុះនៅផ្នែកខាងមុខនៃច្រមុះ ដោយវាមិនបង្កគ្រោះថ្នាក់អ្វីទៅកាន់អ្នកជំងឺនោះទេ ហើយវាក៏អាចឈប់ហូរដោយខ្លួនឯងបានផងដែរ ។

– ការហូរឈាមចេញពីរន្ធច្រមុះផ្នែកខាងក្រោយ ដែលបណ្តាលមកពីការដាច់សរសៃឈាមក្នុងប្រហោងច្រមុះខាងក្រោយ ឬជ្រៅក្នុងប្រហោងច្រមុះ ដោយវាអាចនាំឱ្យហូរឈាមចូលទៅក្នុងបំពង់កផងដែរ ។ ជាធម្មតាវាតែងតែកើតឡើងចំពោះមនុស្សចាស់ ឬអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរមួយចំនួន។

ជាទូទៅការឈាមច្រមុះមិនបង្កឲ្យមានគ្រោះថ្នាក់អ្វីចំពោះអ្នកជំងឺនោះទេ ។ ប៉ុន្តែប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម សូមស្វែងរកការព្យាបាលភ្លាមៗព្រោះវាអាចនាំឲ្យមានគ្រោះថ្នាក់ ។

– ឈាមច្រមុះនៅផ្នែកខាងក្រោយនៃប្រហោងច្រមុះរហូតដល់ហូរចូលបំពង់ក
– ការហូរឈាមច្រមុះមិនឈប់លើសពី 20 នាទី
– ការហូរឈាមច្រមុះត្រូវបានកើតឡើងម្តងហើយម្ដងទៀតច្រើនដងក្នុងពេលតែមួយ
– មានអាការៈវិលមុខ ឬដួលសន្លប់
– មានការហូរឈាម ឬក្អួតឈាម
– មានកន្ទួលលើរាងកាយ
– និងគ្រុនក្តៅខ្លាំងជាដើម៕What causes nosebleeds in children?