ប្រទេសថៃ៖ មហាជនច្បាស់ជាបានស្គាល់រួចមកហើយជាមួយនឹងតារាប្រុសមានមន្តស្នេហ៍លោក Kan Kantathavorn ព្រមទាំងភរិយាដែលជាតារាស្រី Ploiiyada ក្នុងនោះអ្នកទាំងពីរទើបតែផ្ដល់កំណើតឱ្យកូនប្រុសម្នាក់មានឈ្មោះថា “Prorm” ដែលទើបតែមានអាយុមួយខួបជាង។ ស្រាប់តែពេលថ្មីៗនេះតារាប្រុសរបស់យើងក៏បានប្រកាសថាភរិយាជាទីស្រឡាញ់កំពុងតែពរពោះកូនទីពីរមួយទៀតហើយ។

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ តារាប្រុសលោក Kan Kantathavorn បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងមានក្ដីរំភើបជាខ្លាំងក្រោយពីលោកបានប្រកាសអំពីដំណឹងល្អក្នុងការមានសមាជិកថ្មី ដោយភរិយាជាទីស្រឡាញ់ Ploiiyada ពេលនេះកំពុងតែពពោះកូនទី២ បន្ទាប់ពីអ្នកទាំងពីរបានផ្ដល់កំណើតកូនប្រុសច្បងគួរឱ្យស្រឡាញទើបមានអាយុប្រហែលបានមួយខួបជាងកន្លងមក។

យ៉ាងណាមិញគូស្នេហ៍ប្ដីប្រពន្ធអ្នកទាំងពីក៏បានផុសរូបថតជាលក្ខណៈគ្រួសារជាមួយនឹងកូនប្រុសជាទីស្រឡាញ់ និងរូបថតដែលបានឆ្លុះអេកូ កូននៅក្នុងផ្ទៃមានអាយុទើបតែបាន៣ខែ យ៉ាងផ្អែមល្ហែម និងមានសេចក្ដីសុខបំផុតក្រោយពីមានសមាជិតថ្មីចូលក្នុងគ្រួសារមួយនេះ។

មហាជន និងមិត្តភ័ក្តិរួមសិល្បៈបន្ទាប់ពីបានទទួលដំណឹងល្អនេះរួចមក ពួកគេក៏បានសម្ដែងនូវក្ដីរំភើបជំនួស ព្រមទាំងសម្ដែងនូវការអបអរសាទរ សម្រាប់គ្រួសារតូចមួយនេះជាខ្លាំង៕ ប្រភព៖ Khaosod