មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានកប៉ាល់មួយគ្រឿងបានជួបនូវឧបទ្ទវហេតុ បណ្ដាលឱ្យមានមនុសជារាប់សិបនាក់បានបាត់បង់ជីវិត និងមានអ្នករងគ្រោះជាច្រើននាក់ផ្សេងទៀត បន្ទាប់ពីត្រូវបានស្រូបនូវសារធាតុពុលម្យ៉ាងនៅលើកប៉ាលនោះ។

នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ នេះមានហេតុការឧបទ្ទវហេតុមួយបានកើតឡើងនៅលើកប៉ាលដ៏ធំមួយស្ថិតនៅជាប់កំពងផែ នៅទីក្រុង Aqaba នៅឆ្នេរសមុទ្រក្រហម ហ្ស៊កដានី ដោយហេតុការណ៍ដ៏អាក្រក់មួយនេះត្រូវបានគេឱ្យដឹងថាបានកើតឡើង បន្តាប់ពី មានរថយន្តដឹកទំនិញមួយគ្រឿង បានដឹកនូវធុងផលិតផលដ៏ធំមួយ ​ដែលផ្ទុកទៅដោយសារធាតុ ឧស្ម័នក្លរីន មុននឹងដឹក ទៅកាន់សាធារណរដ្ឋអាហ្រ្វិក។ ខណៈពេលដែលកំពុងតែស្ទូចផលិតផលដាក់លើកប៉ាល់ស្រាប់តែ ខ្សែសន្ទូចនោះក៏បានដាច់ ធ្លាក់ធុងនោះមកលើកប៉ាល់រហូតធ្វើឱ្យបែកធ្លាយ និងសាយភាយនូវសារធាតុក្លរីនដែលមានពណ៌លឿងជាច្រើនពេញទាំងកប៉ាល ហើយក៏បានប្រតិកម្មជាមួយនឹងទឹកធ្វើឱ្យមានសារធាតុពុលកើតឡើង។ ហេតុការណ៍នេះបានធ្វើឱ្យអ្នកធ្វើដំណើរនៅលើនោះស្រូប និងប៉ះជាមួយនឹងសារធាតុអស់ទាំងនោះ បណ្ដាលឱ្យមានមនុស្សបាត់បង់ជីវិតរហូតទៅដល់​១២នាក់ និងបង្កឱ្យមានជនរងគ្រោះ រហូតទៅដល់២៥០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ទោះជាយ៉ាងណាលោក Al-Gasawneh មេដឹកនាំប្រទេសហ្ស៊កដានី បានធ្វើដំណើរទៅកាន់ទីក្រុង Aqaba ដើម្បីស៊ើបអង្កេតស្ថានភាពនេះ ព្រមទាំងត្រៀមបញ្ជាលោក Masen Faraya រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងពន្លឿនការស៊ើបអង្កេតលើករណីនេះបន្ថែម។

គួរបញ្ជាក់ផងដែរថា ក្លរីនគឺជាសារធាតុគីមីដែលប្រើក្នុងឧស្សាហកម្ម និងផលិតផលលាងសម្អាតក្នុងផ្ទះ ។ ក្លរីនមានប្រតិកម្មជាមួយនឹងទឹក ហើយក្លាយទៅជាអាស៊ីតដែលបំផ្លាញកោសិការាងកាយ ប្រសិនបើវាត្រូវបានប៉ះ ឬក៏ស្រូបចូលក្នុងខ្លួន ហើយបើអ្នកដែលស្រូបឧស្ម័នក្លរីនក្នុងបរិមាណច្រើនអាចនាំអោយមានសារធាតុរាវនៅក្នុងសួត ដែលវានឹងគម្រាមកំហែងរហូតដល់បាត់បង់អាយុជីវិតថែមទៀតផង៕ ប្រភព៖ Khaosod