មហាជនជាច្រើនច្បាស់ជាបានជ្រាបរួចមកហើយជាមួយនឹង Miss International Queen ឆ្នាំ២០២២ គឺបវរកញ្ញា Fuschia Anne Ravena ដែលទទួលតំណែងគ្រងមកុដពិភពលោក តំណាងឱ្យប្រទេសហ្វីលីពីន ក្នុងនោះ Fuschia Anne Ravena មិនមែនជាស្ត្រីទីមួយនោះទេសម្រាប់ភាពជោគជ័យតំណាងឱ្យ ប្រទេសហ្វីលីពីន ប៉ុន្តែនាងជាស្ត្រីទី៣ ក្នុងការគ្រងមកុដលើពិភពលោកសម្រាប់ប្រទេសមួយនេះ។

កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ការប្រកួតបញ្ជាប់ Miss International Queen ឆ្នាំ២០២២ ​នៅក្នុងប្រទេសថៃ ព្រមទាំងបានរកឃើញអ្នកគ្រងដំណែង Miss International Queen ពិភពលោក បានទៅលើបវរកញ្ញាកែភេទ Fuschia Anne Ravena មកពីប្រទេសហ្វីលីពីនដែលមានសម្រស់ស្រស់ស្អាត និងមានភាពឆ្លាតវៃថែមទៀតផង។

យ៉ាងណាមិញបវរកញ្ញា Fuschia Anne Ravena ដែលទទួលតំណែងគ្រងមកុដ ពិភពលោក តំណាងឱ្យប្រទេសហ្វីលីពីនសម្រាប់តំណែង Miss International Queen ហ្វីលីពីននេះនាងមិនមែនជាមនុស្សទីមួយនោះទេដែលទទួលបានភាពជោគជ័យមួយនេះ ប៉ុន្តែ Fuschia Anne Ravena ជាបវរកញ្ញាទី៣ ដែលអាចដណ្ដើមតំណែង Miss International Queens ២០២២លើពិភពលោកបាន។ ក្នុងនោះកាលពីឆ្នាំ២០១២ បវរកញ្ញា Kevin Balot បានទទួលតំណែង Miss International Queen និងគ្រងមកុដ ពិភពលោក លើលពីនេះក្នុងឆ្នាំ២០១៥ ​បវរកញ្ញា Trixie Maristela ក៏ទទួលបានតំណែងមួយនេះផងដែរ។

ពិតណាស់វាពិតជាមោទនៈភាពដែលប្រទេសហ្វីលីពីនទទួលបានពីការខិតខំ និងការជម្នះនូវគ្រប់បញ្ហា និងភាពឆ្លាតវៃ ដែលពួកគេមាននៅក្នុងខ្លួន ព្រមទាំងការគាំទ្រអស់ពីចិត្តពីសំណាក់មហាជន សម្រាប់បវរកញ្ញាតំណាងឱ្យប្រទេសរបស់ពួកគេផងដែរ៕ ប្រភព៖ Kapook