ភ្នំពេញ៖ អ្នកនាង ទ្រិញ ផល្លា ដែលគេស្គាល់ថាជាអ្នកលក់ឡេអនឡាញល្បីឈ្មោះ និងជាភរិយារបស់​លោក ជឿន ប៊ុនចក់ (អេដមីនចក់) អ្នកអធិប្បាយកីឡាបាល់ទាត់ នៅពេលថ្មីៗនេះ ស្រាប់គេឃើញអ្នកចេញមុខមកបកស្រាយរឿងរ៉ាវការប្រើអំពើហិង្សាក្នុងគ្រួសារកន្លងមក។ នៅក្នុងនោះមហាជនជាច្រើនបានដាក់សញ្ញាសួរថា គឺជារឿងពិត ឬគ្រាន់តែជាការសម្ដែងឡើងម្ដងទៀត ដើម្បីទទួលបានការចាប់អារម្មណ៍ពីមហាជនក្នុងការលក់ផលិតផល។

អ្នកនាង ទ្រិញ ផល្លា បានលើកឡើងនៅមុខអ្នកសារព័ត៌មានជាច្រើននាក់ថា ការមកនិយាយពីអំពើហិង្សាដែល ពូចក់ បានធ្វើបាប និងគំរាមសម្លាប់មកលើអ្នកនាងគឺជារឿងពិត មិនមែនប្រឌិតឡើងនោះទេ។ អ្នកនាងថា អ្នកនាង និងពូចក់គឺកំពុងមានកូនជាមួយគ្នា ដោយបានត្រួតពិនិត្យតេស្តទឹកនោម ក៏ប៉ុន្តែនៅមិនទាន់បានទៅពិនិត្យនៅមន្ទីរពេទ្យនៅឡើយទេ។ នាងបន្តទៀតថា មេបាល់របស់ ពូចក់ ឈ្មោះនាយទីបានបញ្ជារឱ្យពូចក់ កាត់ឈាមមួយដុំនោះចោល រហូតធ្វើឱ្យអ្នកនាងទ្រាំលែងបាន។ លុះពេលដល់ថ្ងៃកើតហេតុរងហិង្សាពីពូចក់ អ្នកនាង ទ្រិញ ផល្លា ថាព្រោះអ្នកនាងបានថតឆាតឆ្លើយឆ្លងរបស់ពូចក់ ទុកជាភ័ស្តុតាង។ អ្នកនាងថាទៀត ពូចក់បានគំរាមថា បើមិនប្រគល់រូបភាពឆាតឆ្លងឆ្លើយនោះមកឱ្យលោកវិញទេ នោះលោកនឹងមិនឱ្យអ្នកនាងរស់ឡើយ។

ភរិយាលោក ប៊ុនចក់ បានលើកឡើងទៀតប្រាប់អ្នកសារព័ត៌មាន ពីរឿងពិតនៃការប្រើហិង្សាររធ្ងន់ធ្ងរលើអ្នកនាងដល់ថ្នាក់រលូតកូនក្នុងផ្ទៃ និងប្រកាសជាការផ្លូវប្តឹងឡើងតុលាការនិងក្រសួងពាក់ព័ន្ធ។

ការបកស្រាយបញ្ហារឿងក្នុងគ្រួសាររបស់អ្នកនាង ទ្រិញ ផល្លា និងពូចក់ បានធ្វើឱ្យផ្អើលអស់មហាជន រួមទាំងអ្នកសិល្បៈផងដែរ ក្នុងរឿងនោះគេឃើញមានលេចឡើងនូវសម្ដីរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដែលបានរៀបរាប់ថា ៖​«នាងប្រឌិតដើម្បីយកឈ្នះអាចក់ទេដឹង?តែមិនគាំទ្រអំពើហឹង្សាទេ។ រឿងអង្ករកំប៉ុងឲ្យនាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌ចុះក្រសួងយុត្តិធម៌លើកទៅដាក់ណាវិញ?​។ ម្យ៉ាងទៀតរូបថតសាច់ខ្មៅជាំនេះគេវៃតាំងតែពីឆ្នាំ​ 2017​ ម្លេះនាងអើយនរណាជឿនាងអស់ស្រូវពូជ!»។

ជាមួយគ្នានេះដែរត លោកជំទាវបានធ្វើការចែករំលែកនៅលើផេកផ្ទាល់ខ្លួន រហូតដល់អ្នកនាង ទ្រិញ ផល្លា ចូល Comment ថែមទៀតផង។ ស្រាប់តែមិនបានប៉ុន្មានផង ជំទាវឧកញ៉ា នឹម វណ្ណៈ បានប្រកាសនៅលើ Facebook ថា៖ “ផ្ញើរជូននាង ទ្រិញ​ផល្លា សូមនាងបញ្ឃប់ការខមមិនក្នុងផេកម្តាយខ្ញុំជាបន្ទាន់​ កុំមកខមិនបែបញ៉ុះញុង់​ឌឺដង​នៅក្នុងផូសរបស់ម្តាយខ្ញុំ​បន្តទៀត​ ហើយលុបរាល់ខមមិនទាំងអស់នៅក្នុងផូសម្តាយខ្ញុំ មិនអោយលើសពី ២៤ម៉ោង ។ អ្វីដែលគាត់ស៊ែរគាត់ខមមិនគឺដោយសារនាងឡាយហែកគ្រួសារខ្លួនឯងនៅក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ​។ ចាប់ពីនាទីនេះតទៅ​ បេីនាងហ៊ាននិយាយ​រឺខមមិនដែលនាំអោយប៉ះពាល់ដល់ផ្លូវចិត្តនិងសេចក្តីថ្លៃថ្នូររបស់ម្តាយខ្ញុំនិងគ្រួសារខ្ញុំបន្តទៀត​ នាងខ្ញុំនឹងមិនយោគយល់​ហេីយចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន​។ Phalla Trinh” ៕