មានស្រ្ដីជាច្រើនដែលតែងតែមានការពិបាកក្នុងការប៉ានស្មានចំពោះអាការនៃការមានផ្ទៃពោះ ជាពិសេសសម្រាប់ស្រ្ដីដែលទើបតែរៀបការថ្មីថ្មោង ។ ដោយការមានផ្ទៃពោះតែងតែស្តែងចេញនូវរោគសញ្ញាផ្សេងៗគ្នាពីស្រ្តីមា្នក់ទៅស្រ្តីម្នាក់ ហើយរោគសញ្ញាខ្លះវាតែងតែ កើតឡើងរួចទៅហើយក្នុងអំឡុងពេលដែលស្រ្តីមានរដូវ ដែលធ្វើឲ្យមានការពិបាកក្នុងការកត់សម្គាល់។ រោគសញ្ញាមួយចំនួនទៀតសោត ក៏អាចមានលក្ខណៈស្រដៀងទៅនឹងអាការជំងឺមួយចំនួនទៀតផង ដែលជាហេតុធ្វើឲ្យមានការច្រឡំគ្នាទៅនឹងការមានផ្ទៃពោះ។
ដូច្នេះKBN យើងសូមលើកយករោគសញ្ញាសំខាន់ៗចំនួន 5 ដែលកើតឡើងអំឡុងពេលមានផ្ទៃពោះក្នុងត្រីមាសទី 1 មកបង្ហាញជូនដល់អ្នកម្តាយទាំងអស់ និងវិធីថែរក្សាខ្លួនមួយចំនួនដូចខាងក្រោម ។

1. ចង្អោរ និងក្អួត
អាការៈជាច្រើនដែលកើតឡើងក្នុងអំឡុងត្រីមាសទីមួយនៃការមានផ្ទៃពោះ ដោយមានរោគសញ្ញាចាប់ផ្តើមកើតឡើងក្នុងចន្លោះពី ៤-៦ សប្តាហ៍បន្ទាប់ពីដឹងថាមានផ្ទៃពោះ។ ដោយការក្អួតចង្អោរនឹងចាប់ផ្តើមកាន់តែធ្ងន់ធ្ងរនៅពេលដែលស្រ្ដីមានផ្ទៃពោះចន្លោះពី 8-12 សប្តាហ៍ ប៉ុន្តែបន្ទាប់ពីនោះរោគសញ្ញាបានប្រសើរឡើងបន្តិចម្តងៗ។ មនុស្សមួយចំនួននឹងមិនមានការចង្អោរម្តងទៀតបន្ទាប់ពីមានផ្ទៃពោះចន្លោះពី 16-24 សប្តាហ៍ ។ ដូច្នេះស្រ្ដីទាំងអស់អាចមើលថែខ្លួនឯងដំបូងនៅពេលដែលពួកគេជួបប្រទះការចង្អោរដោយការទទួលទានអាហារទន់ៗដែលងាយរំលាយ និងអាហារដែលផ្តល់ថាមពលដល់ស្បូន ដូចជា ត្រី ថ្លើម តៅហ៊ូ ស៊ុត ផ្លែឈើ សណ្តែកសៀង ទឹកដោះគោ ក្រូច និងចេកជាដើម ។

2. ស្បូនចាប់ផ្តើមរីក
នៅពេលមានផ្ទៃពោះ ទោះបីជាស្ថិតក្នុងត្រីមាសទី 1 នៃការមានផ្ទៃពោះក៏ដោយ វានៅតែមិនទាន់ច្បាស់ថាតើស្បូនរីកដោយរបៀបណា ។ ប៉ុន្តែអ្នកអាចសម្គាល់បានដោយមានការឈឺចាប់ខ្លាំងនៅពេលដែលស្បូនចាប់ផ្តើមរីក។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើស្រ្ដីចាប់ផ្តើមមានរោគសញ្ញាបែបនេះ ស្រ្តីទាំងអស់មិនត្រូវបានណែនាំឱ្យអង្គុយ ឬដេករហូតដល់រោគសញ្ញាប្រសើរឡើងនោះទេ ជាពិសេសត្រូវជៀសវាងការលើករបស់ធ្ងន់ៗ ការដើរ ឬឈរក្នុងរយៈពេលយូរផងដែរ។

3. ហើមពោះ
ការហើមពោះ តែងតែត្រូវបានកើតឡើងចំពោះស្រ្ដីមានផ្ទៃពោះច្រើនជាងមនុស្សធម្មតា ។ នេះក៏ព្រោះតែអ័រម៉ូនមួយចំនួនរបស់ស្រ្ដីមានផ្ទៃពោះធ្វើឱ្យប្រព័ន្ធរំលាយអាហារ និងពោះវៀនដំណើរការយឺត ដែលជាហេតុធ្វើឱ្យហើមពោះ ក្អួត ចង្អោរ និងទល់លាមកញឹកញាប់។
4. នោមញឹកញាប់
ការនោមញឹកញាប់ ក៏ជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដែលកើតឡើងអំឡុងពេលមានផ្ទៃពោះត្រីមាសទី 1 ដែលអាចកត់សម្គាល់បានផងដែរ ។ នេះក៏ដោយសារតែអ័រម៉ូនមួយចំនួនក្នុងរាងកាយរបស់ម្តាយមានផ្ទៃពោះកើនឡើង និងប៉ះពាល់ដល់ប្រព័ន្ធទឹកនោម បូករួមទាំងស្បូនរបស់ម្តាយកាន់តែធំទៅៗ ដែលវាសង្កត់លើប្លោកនោម រួមជាមួយនឹងការកើនឡើងសម្ពាធក្នុងប្លោកនោម ដែលបណ្តាលឲ្យស្រ្ដីមានផ្ទៃពោះនោមញឹកញាប់បែបនេះ ។ ដោយឡែកមនុស្សមួយចំនួនក៏អាចជួបប្រទះការនោមតិច ឬនោមទាស់ផងដែរ។

5. មានការកើនឡើងនៃការបញ្ចេញទឹករំអិល
ដោយសារតែអ័រម៉ូនចាប់ផ្តើមផ្លាស់ប្តូរអំឡុងពេលមានផ្ទៃពោះ ដែលជាលទ្ធផលធ្វើឲ្យមានការកើនឡើងនៃការបញ្ចេញសារធាតុដែលរួមមានការបញ្ចេញទឹករំអិលពីទ្វារមាសជាដើម ។ ដូច្នេះរយៈពេលនៃការហូរទឹករំអិលទ្វារមាសកើនឡើង ស្រ្ដីដែលមានផ្ទៃពោះទាំងអស់ត្រូវថែរក្សាអនាម័យឱ្យបានល្អ ដោយការលាងសម្អាតឱ្យបានហ្មត់ចត់ និងជូតឱ្យស្ងួត ប៉ុន្តែមិនចាំបាច់ត្រូវការប្រើប្រាស់ថ្នាំ ឬទឹកអនាម័យអ្វីឡើយ៕How pregnancy changes women's metabolism and immune systems