ភ្នំពេញ៖ អាចនិយាយបានថា អ្នកនាង កែវ ស្រីនាង ជាតារាសម្ដែងស្រីមួយរូបដែលមានប្រជាប្រិយភាពខ្លាំង បើទោះបី មួយរយៈចុងក្រោយនេះនាងស្ងាត់ពីវិស័យសិល្បៈយ៉ាងណាក្ដី ហើយបច្ចុប្បន្នតារារូបនេះ កំពុងរស់នៅយ៉ាងមានក្ដីសុខ ខណៈមានកូនស្រីម្នាក់ផងដែរ។

យ៉ាងណាមិញ បើនិយាយពីរូបសម្រស់តារាស្រីរូបនេះវិញ ទោះមានវ័យកាន់តែជ្រេបន្តិចមែន តែនាងនៅតែស្រស់ស្អាត ក្មេងជាងវ័យ មិនចាញ់ក្មេងឡើយ។ ម្យ៉ាងវិញទៀត អ្នកនាង កែវ ស្រីនាង នៅតែអាចធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ លើរូបសម្ផស្សនាងគ្រប់ពេលបង្ហោះរូបលើបណ្ដាញសង្គម ខណៈមានមហាជនមួយចំនួនធំបានបង្ហាញការចាប់អារម្មណ៌យ៉ាងខ្លាំងទៅលើរូបភាពប៉ុន្មានសន្លឹករបស់តារាស្រីវ័យ៤១ឆ្នាំរូបនេះ ជាមួយនឹងកូនស្រីដែលមានអាយុទើបតែ១៧ឆ្នាំ ជាកូនកាត់ ដោយមហាជនបានលាន់មាត់មិននឹកស្មានថា អ្នកនាង កែវ ស្រីនាង មានសម្រស់ក្មេងជាងវ័យ កាន់តែស្រស់ស្អាតបែបនេះសោះ ខណៈរូបភាពអង្គុយទន្ទឹមកូនស្រីគេស្ទើរតែស្ងើចសរសើរបានថា រូបសម្រស់អ្នកនាងក្មេងជាងកូនស្រីទៅទៀត បណ្តាអ្នកគាំទ្រជាច្រើនបានសរសើរដល់នាង ដែលតែងតែប្លែកស្អាតជានិច្ច ទោះបីជាអាយុកាន់តែច្រើន ទៅមុខយ៉ាងណាក្តី តែពេលនាងលេងខ្លួនបែបនេះក្មេងតែម្តង។

ជាមួយគ្នានេះដែរ បើងាកទៅមើលកូនស្រីជាទីស្រលាញ់តារារូបនេះ បច្ចុប្បន្នកាន់តែធំពេញរូបពេញរាង ចំណែកមុខមាត់ក៏ស្អាតបែបកូនកាត់តែម្ដង។ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMz2JRl8fIOTQCvbE2iLcx6kDltUUh_x73dG8v07938bsaDlxTHsDEx4g1Tgs0eFwW58Vn3_QJdQOnvIlBIL03L9evC4YAODNQ5bncvLzCls0QjfbEV9nSh-wXQvXUdxJVpg3Lx_cQoI5t9g3NSrSB_nXIybzFJG2LgSNqz3-HMk5DEePRf_drJxD2/s2048/289635462_3191677824386086_2014533822774647893_n%20(1).jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_C6cxKj2IhgvuzIrisbP3If6m7_msd-rjoFXvvTI1LtvmbycnO-SxWsRZa5BpPwgqnESLZFtBFnAjgM8MUOdVRORVq-7M2XGeHoWKDHwKqJSsscx03fYplY7ugdSPGexPM_rnSpSdsj8Ato3Ywx91nAkPu3fbCfzOjuCKhR739Jp1t5R_TZV8NwUo/s2048/290212314_3191677764386092_5447865983855238290_n%20(1).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoGZi2HMB3-fjRPgiY7HDQ67xyzuk06LIx9J-vUBgn-3D2oB4lR0k5uwgDB38qwMauEuQugzKvxAd1Gnso0QekdC7AygWmuLmvSsnPVTxSdjR5ELQcY3EQCZkuUa3mILAVjR9QSysXL15piDwR_Dnma25yi5bB_FgbSh10GvYi1Dymjy0waOHroy1W/s2048/290212314_3191677764386092_5447865983855238290_n.jpg