ភ្នំពេញ៖ កាលពី​ល្ងាច​ទី​២៥ ខែមិថុនា ឆ្នាំ​២០២២ លើ​ទីលាន​កីឡដ្ឋាន Cambodia Airway​ មានជំនួប​រវាង​ក្រុម​បឹង​កេ​ត ជាមួយ​ណា​ហ្គា​វើ​ល​ដ៍ ក្នុង​ការ​ប្រកួត​ស​ប្ដា​ហ៍ទី​៨ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Cambodian Premier League 2022 ដោយនៅក្នុងការប្រកួតនោះត្រូវ​បាន​លោក​អាជ្ញាកណ្ដាល លឹ​ម ប៊ុ​ន​ធឿ​ន ពិន័យ​កាត​សរុប​១៩​សន្លឹក​ឯណោះ ខណៈ​លទ្ធផល​បញ្ចប់​ទៅ​ក្រុម​ភ្ញៀវ​ណា​ហ្គា​វើ​ល​ដ៍ យកឈ្នះ​ម្ចាស់ផ្ទះ​បឹង​កេ​ត ១-០​។

នៅក្នុងជំនួបរវាងក្រុមទាំង២នោះ អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​នោះ​គឺ​នៅ​ក្រោយ​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​មានការ​ប៉ះ​ពាក្យ​សម្តី​គ្នា​រវាង​កីឡាករ​អ៊ី​រ៉​ង់ Taher Jahanbakhsh របស់​បឹង​កេ​ត ជាមួយ​កីឡាករ គួ​ច ដា​នី របស់​ណា​ហ្គា​វើ​ល​ដ៍ រហូត​ឈាន​ទៅ​ដល់​ផ្ទុះ​ការ​ប្រទូស្ត​រ៉ា​យ​ប្រវាយប្រតប់​គ្នា​។

បើ​ទោះជា​ការ​ប្រកួត​នេះ​ថែម​ម៉ោង​បង្គ្រប់​នៅ​តង់​ទី​២​តែ​៤​នាទី​ក្តី តែ​ការ​ប្រកួត​ពន្យារ​ដល់​៦​នាទី ខណៈ​កីឡាករ​និង​ថ្នាក់ដឹកនាំ​ដែល​ត្រូវ​ពិន័យ​កាត​មាន​៖

​កាត​លឿង​៖
-​ណា​ហ្គា​វើ​ល​ដ៍ (៧​សន្លឹក​) សុះ ស៊ូ​ហា​ណា នៅ​នាទី​ទី​២៤,Soares Da Costa Osvaldo នាទី​ទី​៣២, គួ​ច ដា​នី នាទី​ទី​៣៥, Cristian Roque នាទី​ទី​៥៣ , រ៉ៃ វិក​ទ័​រ នាទី​ទី​៥៧ , ភេ​ម តៅ​សិញ នាទី​ទី​៧៣ , ឆៃ រ័​ត្ន​សេរី នាទី​ទី​៩០+៥​។
-​បឹង​កេ​ត (៣​សន្លឹក​) Taher Jahanbakhsh នាទី​ទី​៣៣, ឱ ភា​រុណ នាទី​ទី​៧៦, តាំង ប៊ុ​ន​ឆៃ នាទី​ទី​៩០+៦

​កាត​ក្រហម​៖
-​ណា​ហ្គា​វើ​ល (៥​សន្លឹក​) នេន សុធា​រ័​ត្ន​, Súper, Cristian Roque, ផាត សុខា​, រ៉ៃ វិក​ទ័​រ
នាទី​៩០+៦ ដូច​គ្នា
-​បឹង​កេ​ត (៤​សន្លឹក​) ក​យ សា​លឹ​ម​, Taher Jahanbakhsh, ហៅ សុ​ជាតិ​, លី រ៉ា​វី នាទី ៩០+៦​ដូច​គ្នា​ ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖