កាលពីថ្ងៃសៅរកន្លងទៅក្រុមនាគបឹងកេត បានបរាជ័យក្រោមថ្វីជើងណាហ្គាវើល៍ ១-០ នៅក្នុងដីខ្លួនឯង។ នៅក្នុងជំនួបនេះ មានការប៉ះទង្គិចគ្នាជាខ្លាំង ដោយមានផ្តល់កាតក្រហម៩នាក់។ ក្នុងនោះ ក្រុមបឹងកេតកាតក្រហម៤ និងណាហ្គាវើល៍កាត់ក្រហម៥។

ដោយឡែក ប្រធានក្លឹបបឹងកេតអ្នកស្រី ពុធ ធីតា បាននិយាយក្រោយចប់ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងក្រុមណាហ្គា នឹងបឹងកេតថា:  ឆ្លងការប្រកួតពីម្សិលមិញរវាងក្រុមណាហ្គាវើល នឹង ក្រុមបឹងកេត ការឈ្នះចាញ់វាជាការធម្មតានៅក្នុងវិស័យកីឡា ក៍ប៉ុន្តែរឿងដែលមិនគួរកើតគឺការវិវាទទាស់ពាក្យសំដីគ្នាក្នុងកំឡុងការប្រកួតរហូតឈានដល់ការឌឺដង ការវិវាទប្រតាយប្រតប់គ្នាក្រោយការប្រកួតចប់ របស់ក្រុមការងារ នឹងកីឡាករ រវាងក្រុមទាំងពីរ …ត្រូវចាំថាវិស័យបាល់ទាត់យើងទំរាំបានដល់ថ្ងៃនេះ មានអ្នកចូលរួមច្រើនណាស់ដោយចំណាយទាំងកំលាំងកាយចិត្ត ថវិកាពេលវេលាមកគាំទ្រ..ហើយយើងក៍ជាគំរូដល់យុវជនជំនាន់ក្រោយដ៍សំខាន់មួយ មិនតែប៉ុណ្ណោះអ្ន្ឭកទាំងអស់គ្នាជាមិត្តរួមអាជីព មិត្តធ្លាប់រួមក្រុមការងារក្នុងវិស័យកីឡាមួយនេះ ពិតជាមិនគួរកើតឡើងទាល់តែសោះអ្នកទាំងអស់គ្នាពិចារណាទៅមើលតើគួរយើងមានអារម្មណ៍ខ្មាស់ខ្លួនឯងទេ បំបាក់ទឹកចិត្តអ្នកគាំទ្រទេ?តើចង់អោយវិស័យនេះទៅមុខរឺថយក្រោយ????ដោយសារទង្វើរបស់អ្នកទាំងអស់គ្នា អ្នកណាទៅហ៊ាននាំកូន បង ប្អូនមកមើលទៀត ???? បើគ្មានអ្នកគាំទ្រតើវិស័យនេះអាចទៅមុខទេ ? អ្នកទាំងអស់គ្នាត្រូវចាំនូវការប្រកួតដ៍អាម៉ាស់មួយនេះ នឹងកែប្រែនូវកំហុសរបស់ខ្លួនទោះបីចេតនាក្តី អចេតនាក្តី ! អ្នកទាំងអស់គ្នាត្រូវចាំថា បាល់ឡូនដែលអាចហោះខ្ពស់បានគឺផ្ទុកនូវខ្យល់កំដៅនៅខាងក្នុង ផ្ទុកបានកាន់ច្រើនប៉ុណា្ណនឹងកាន់តែហោះបានខ្ពស់ប៉ុណ្ណោះ
ធ្វើជាអ្នកឈ្នះអោយនៅក្នុងចិត្តអ្នកចាញ់ ធ្វើជាអ្នកចាញ់ដោយទឹកចិត្តអ្នកកីឡា។

សម្រាប់ករណីបង្កជម្លោះនេះផង យើងមិនទាន់ឃើញមានសកម្មភាព ឬការពិន័យណាមួយនៅឡើយនោះទេ ពីក្រុមហ៊ុនលីគកំពូលកម្ពុជា៕