ប្រទេសថៃ៖ ក្រោយពីមានរឿងរ៉ាវនៃការស្លាប់របស់តារាស្រី Tangmo កន្លងទៅនេះ ក៏ចាប់ផ្ដើមមានការសង្ស័យទាក់ទងនឹងទំនាក់ទំនងរវាង Tangmo និងម្ដាយរបស់នាងអ្នកស្រី Panida  ដោយមហាជនជាច្រើនសង្ស័យថាអ្នកទាំងពីរមិនមែនជាម្ដាយកូននឹងគ្នានោះទេរហូតមានការទាមទារឱ្យម្ដាយនាងពិនិត្យ DNA ប៉ុន្តែ ស្រប់តែមានសាច់ញាតិរបស់នាង  បានចេញមកបញ្ជាក់ច្បាស់ៗថា Tangmo និងអ្នកស្រី Panida ជាម្ដាយកូននឹងគ្នាពិតមែន​។

ទាក់ទងនឹងបញ្ហានេះផងដែរបានកើតឡើងក្រោយពីមានឧបទ្ទវហេតុ នៃការស្លាប់របស់តារាសម្ដែងស្រី Tangmo ដោយវាបានក្លាយជារឿងដ៏ក្ដៅគគុក ទាក់ទងនឹងការសង្ស័យពីទំនាក់ទំនងរវាង Tangmo និងម្ដាយគឺអ្នកស្រី Panida  ដោយមហាជនជាច្រើនបានសង្ស័យថាអ្នកទាំងពីរមិនមែនជាម្ដាយកូនបង្កើតនឹងគ្នានោះទេ។ ជាមួយគ្នានោះដែរក៏មា​នការទាមទារពីសំណាក់មហាជនដើម្បីឱ្យអ្នកស្រី Panida ធ្វើការពិនិត្យ DNA ដើម្បីយកលទ្ធផលមក​ប​ង្ហាញជាសាធារណៈ។

យ៉ាងណាមិញ ក៏មានសាច់ញាតិស្និទ្ធស្នាលរបស់តារាស្រី Tangmo បានចេញមកបកស្រាយ នូវចម្ងល់ទាំងអស់នេះឱ្យមហាជនបានជ្រាប ថា  Tangmo នាងពិតជាកូនស្រីបង្កើតរបស់អ្នកស្រី Panida ពិតមែន ព្រោះពួកគេបានឃើញនាងតាំងពី អ្នកស្រី Panida បានបង្កើតនាងឡើងមកដោយផ្ទាល់ ក្នុងនោះក៏មានរូបថតម្តាយកូនអ្នកទាំងពីរបានថតជាមួយគ្នាកាលពី Tangmo នៅតូចផងដែរ។

មហាជនបន្ទាប់ពីមានការបកស្រាយពីសំណាក់សាច់ញាតិរបស់តារាស្រីយើងរួចមក ​មានមហាជនមួយចំនួនមិនបានជឿលើការបកស្រាយមួយនេះនោះទេ តែក៏មានមហាជនមួយចំនួនទៀតជឿលើការបកស្រាយមួយនេះ និងអស់ការសង្ស័យបន្តទៀតផងដែរ៕ ប្រភព៖ Turenews