ប្រទេសថៃ៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះមានរបាយការណ៍មួយបានឱ្យដឹងថា តារាស្រីថៃល្បីឈ្មោះក្នុងជួរសិល្បៈថៃ ត្រូវបានគេឱ្យដឹងថា នាងបានទៅបួសជាដូនជីដើម្បីឱ្យជ្រះថ្លាក្នុងចិត្ត ហើយការសម្រេចចិត្តបួសនេះផងដែរគឺជាការបួសចូលព្រះពុទ្ធសាសនាអស់មួយជីវិត។

ទាក់ទងនឹង​តារាស្រីដែលសម្រេចចិត្តបួស នេះផងដែរត្រូវបានគេស្គាល់ថាជាតារាស្រី ដែលមានប្រជាប្រិយភាពក្នុងប្រទេសថៃមានឈ្មោះថា Keo Kawinna នាងធ្លាប់ជាអតីតតារាសម្ដែងជាតួឯកជើងចាស់ក្នុងរឿងជាច្រើនកាលពីមុន ដោយសម្ដែងដំបូងក្នុងរឿង “អារុណសួស្តី” ក្រោយមក Keo Kawinna ក៏មានប្រជាប្រិយភាពរហូតគេហៅសម្ដែងជាបន្តបន្ទាប់។ ប៉ុន្តែកន្លងមកជាច្រើនឆ្នាំបន្តទៀត នាងក៏បានឃ្លាតឆ្ងាយពីសិល្បៈម្ដងបន្តិចៗ ​។ លុះរហូតមកទល់ពេលនេះស្រាប់តែគេបានលេចឮនូវដំណឹង នៃការកោរសក់បួសធ្វើជាដូនជីនៅក្នុងវត្តមួយកន្លែងនៃខេត្ត Phit Sanulok ដើម្បីបម្រើរក្នុងព្រះពុទ្ធសាសនា ដោយចិត្តជ្រះថ្លា ក្នុងនោះគេបានឱ្យដឹងថា អតីតតារាស្រីរូបនេះនឹងបួសធ្វើជាដូនជីអស់មួយជីវិត។

យ៉ាងណាមិញតារាស្រី Keo Kawinna ក៏បាននិយាយថា​នាងសម្រេចចិត្តបួសជាដូនជីនេះព្រោះតែបានធ្វើឱ្យចិត្តស្រស់ស្រាយ និងមានចិត្តជ្រះថ្លាពេលដែលបានស្លៀកពាក់ជាដូនជី ហើយការបួសនេះផងដែរបានធ្វើ ឱ្យនាងពិតជាមានអារម្មណ៍ល្អ និងមានចិត្តស្ងប់។

មហាជនបន្ទាប់ពីបានដឹងថាអតីតតារាស្រី  Keo Kawinna បានទៅកោរសក់បួសក្នុងព្រះពុទ្ធសាសនា ហើយពិតជាមានចិត្តជ្រះថ្លាជំនួស ​ព្រមទាំងសរសើរពីទឹកចិត្តដែលអស់កិលេស និងដាក់ចិត្តលើព្រះពុទ្ធសាសនា៕ ប្រភព៖ Turenews