រដ្ឋធានីកូឡុំបូ៖ ការដួលរលំសេដ្ឋកិច្ចរបស់ស្រីលង្កា កំពុងតែធ្វើឲ្យជីវភាពរបស់ចាំថ្ងៃរបស់ប្រជាជន ប្រឈមមុខនឹងស្ថានភាពដ៏លំបាកបំផុត ដោយសារការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ ហើយប្រជាពលរដ្ឋ នៃប្រទេសនៅលើដែនកោះអាស៊ីខាងត្បូងមួយនេះ រាប់សែននាក់ កំពុងតែសម្រុក ចេញរកការងារធ្វើ នៅខាងក្រៅប្រទេស។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស The Guardian បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ ថា លោក រ៉ានីល វិកក្រែមេស៊ីនហ្គេ (Ranil Wickremesinghe) នាយករដ្ឋមន្រ្ដីស្រីលង្កា ទើបនឹងឡើងកាន់តំណែងថ្មី កាលពីថ្ងៃពុធ បានថ្លែងទៅកាន់រដ្ឋសភាជាតិ ក្រោយពេលប្រទេសនេះ ប្រឈមមុខនឹងកង្វះខាត អស់រយៈពេលជាច្រើនខែកន្លងមក ថា «សេដ្ឋកិច្ចរបស់ប្រទេសជាតិយើង បានដួលរលំទាំងស្រុងហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOLtmYvir3p8Z9kSPv0Ke9s2s20p82xKCCMSaFvispNtqp3P1aX5cKkLC6BVkOdwGtJYXS5ZRpgHHvTo9DaPwGRjDWInbm5lurq_ygcoX38f7Tt7W9sb81QsSYHtfPiV7oIqNKEe0QlhHsFW1artOIVi6haXSlqbzHvGnOTjh-WYyZ5oBVdFFe50V0/s860/photo_2022-06-25_14-03-12%20(2).jpg

បច្ចុប្បន្ន ប្រទេសស្រីលង្កា កំពុងតែប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់បំផុត ចាប់តាំងពីប្រទេសនៅលើដែនកោះ នៃអាស៊ីខាងត្បូងមួយនេះ បានទទួលឯករាជ្យ ពីចក្រភពអង់គ្លេស កាលពីឆ្នាំ១៩៤៨មក។ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋស្រីលង្កា ឈរតម្រង់ជួរ រង់ចាំទិញប្រេងឥន្ធនៈ និង ហ្គាសសម្រាប់ចម្អិនអាហារ អស់រយៈពេលជាច្រើនថ្ងៃ កន្លងមកហើយ។

ដោយឡែក អតិផរណា បានកើនឡើង រហូតដល់៤៥,៣ភាគរយ នៅខែឧសភា ឆ្នាំ២០២២។ រីឯរដ្ឋាភិបាលស្រីលង្កា កំពុងតែតស៊ូ ស្វះស្វែងរករូបិយប័ណ្ណបរទេស ឲ្យបានគ្រប់គ្រាន់ សម្រាប់ការនាំចូលគ្រឿងផ្គត់ផ្គង់សំខាន់ៗប្រចាំថ្ងៃ រួមមាន ស្បៀងអាហារ ប្រេងឥន្ធនៈ និង ហ្គាស ខណៈការតវ៉ានៅតែបន្តពាសពេញប្រទេសនៅលើដែនកោះមួយនេះ ដើម្បីទាមទារឱ្យប្រធានាធិបតីស្រីលង្កា លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ចុះចេញពីតំណែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHRCITdBPnGcevxxATVoagWWwmLg1fHY3ydx6ExNUjcLRCy3QJjhtyQY945d5EgAqrLyeBIN-hJKAuC7T_IzwqpwhSPnQzgzUiOz3uR3VBsWVTU-5MTZjK7da4Hh0WKLNHB4Oypgd7dT3QB0WV_eKMdvNWA9BJK0hAeVZi1Cb9IwWDLela708j5b1q/s580/photo_2022-06-25_14-03-12%20(3).jpg

បើតាមស្ថិតិរបស់រដ្ឋាភិបាលស្រីលង្កា បានឲ្យដឹងថា ប្រជាពលរដ្ឋ ជាង ៣២៩ ០០០នាក់ បានដាក់ពាក្យស្នើសុំលិខិតឆ្លងដែន ចាប់តាំងពីខែមករា រហូតមកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ មានចំនួន ៣៨២ ៥០៤នាក់ និង ឆ្នាំ២០២០ មានចំនួន ២០៧ ៦៩២នាក់។

លោក សាណាស អ៊ុកវ៉ាត់ទេ (Sanath Ukwatte) អតីតប្រធានសមាគមសណ្ឋាគារ នៃប្រទេសស្រីលង្កា បានបញ្ជាក់ថា «វិស័យឧស្សាហកម្មសណ្ឋាគារ បានបាត់បង់អ្នកជំនាញ ប្រហែល ១៥ ០០០នាក់។ បច្ចុប្បន្ន មានការចាកចេញច្រើនខ្លាំងណាស់។ យើងជាម្ចាស់សណ្ឋាគារ មានការព្រួយបារម្ភខ្លាំង។ ប៉ុន្ដែយើងមិនអាចបង្ខំពួកគេ ឲ្យស្នាក់នៅក្នុងប្រទេសបានដែរ។ ចំណែកអ្នកជំនាញខាងវិស័យទេសចរណ៍សណ្ឋាគារ កំពុងតែស្វះស្វែងរកការងារធ្វើ នៅក្នុងប្រទេសម៉ាឌីវ ក៏ដូចជា ឌូបៃ ប្រទេសអារ៉ាប់អេមីរេត និង ប្រទេសកាតារ ឬនៅតាមបណ្ដាប្រទេសផ្សេងៗទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTo1wOgdMQ12x5N_KO-_XknxLsU89I_MVBDEDj_sCfKT8EoJAgpjjnEmZNYDHGKi0-uirGm0u3u--1lSXJBWES2Uav_jhJ54EFpQigc43NsNzACQe6D0UqamHTTkAPd_gX80kocxA66GjXRWK00g7KkZLi-59_Nt2DHoqE2jjrSnPfPSc7S8hq12ZU/s562/photo_2022-06-25_14-03-12.jpg

បច្ចុប្បន្ន ប្រជាពលរដ្ឋស្រីលង្កា កំពុងតែស្វះស្វែងរកការងារធ្វើ នៅក្រៅប្រទេស ភាគច្រើន ជាកម្មករ ពាក់កណ្តាលជំនាញ ដូចជា ជាងទឹក អ្នកបើកបរ និង មេកានិក។ នៅក្នុងឆ្នាំនេះ រដ្ឋាភិបាលស្រីលង្កា បានបញ្ជូនពលករ ទៅចុះឈ្មោះធ្វើការ នៅក្រៅប្រទេស មានចំនួន ១៣៨ ៤៦០ នាក់រួចមកហើយ បើធៀបនឹងឆ្នាំមុន មាន ១២២ ៣២១ នាក់។ ប៉ុន្ដែ ប្រជាពលរដ្ឋ ជាច្រើនផ្សេងទៀត បានចាកចេញ ពីប្រទេសលង្កា ដោយមិនបានចុះឈ្មោះ នៅក្នុងក្រសួងការងារនោះឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFF82gybiFF6yxQiSAtmnWDxlZJAAbH_O7ndXD3RxI31nAoX_oI-mlsrfUdHgl_zWuBMGsndYb3dVRM8AkX3SLXcyA0eoFVxgFFodpNoumR-G2PTAkwH9v0YI9k4RKzAenAkskYOibi1SMMBDPuNaZNMQkLgEDcPqEmwJCuUpCFBItWJ0BglABUNwI/s571/photo_2022-06-25_14-03-13.jpg