រដ្ឋធានីមូស្គូ៖ បច្ចុប្បន្ន ទំនាក់ទំនង រវាងក្រុងមូស្គូ និង សម្ពន្ធមិត្ដយោធាបណ្ដាប្រទេសបស្ចិមលោក កំពុងតែស្ថិតនៅក្នុងសម្ពាធកាន់តែខ្លាំងឡើងបន្ថែមទៀត ក្រោយពេលប្រទេសលីទុយអានី ដែលធ្លាប់ជារដ្ឋរបស់អតីតសហភាពសូវៀត បានហាមឃាត់ដល់ការដឹកជញ្ជូនទំនិញ ចេញមកពីប្រទេសរុស្ស៊ី ឆ្លងកាត់ប្រទេសរបស់ខ្លួន ចូលទៅកាន់ខេត្តកាលីនីនហ្កាដ (Kaliningrad) របស់រុស្ស៊ី ដែលស្ថិតនៅខាងក្រៅប្រទេស ហ៊ុមព័ទ្ធ ដោយប្រទេសប៉ូឡូញ និង លីទុយអានី។

សារព័ត៌មាន CNBC បានចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ថា រុស្ស៊ីបានប្ដេជ្ញាសងសឹក ទៅលើអ្វីដែលក្រុងមូស្គូ បានបរិយាយថា ជាសកម្មភាពអរិភាពរបស់ប្រទេសលីទុយអានី (Lithuania)។ ក្រុងមូស្គូ ក៏បានព្រមាន អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងរដ្ឋាភិបាលក្រុងវីលនីស (Vilnius) ផងដែរ ។European security: Putin ups the ante with NATO | The Interpreter

សមរភូមិថ្មី នៃភាពតានតឹង រវាង រុស្ស៊ី និង អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស ឬ អូតង់ តាមភាសាបារាំង) បានចាប់ផ្ដើមផ្ទុះទ្បើង ក្រោយពេលលីទុយអានី ជាប្រទេសសមាជិករបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភបលោកមួយនេះ បានហាមឃាត់ដល់ការដឹកជញ្ជូនទំនិញ នាំមកពីប្រទេសរុស្ស៊ី ចេញចូលទៅកាន់ខេត្ត Kaliningrad របស់រុស្ស៊ី នៅតំបន់សមុទ្របាល់ទិក ស្ថិតនៅខាងក្រៅ ប្រទេសរុស្ស៊ី។

សកម្មភាពរបស់រដ្ឋាភិបាលក្រុង វីលនីស បានធ្វើឲ្យក្រុងមូស្គូ ខឹងសម្បាយ៉ាងខ្លាំង។ ជាមួយគ្នានេះដែរ រុស្ស៊ី បានប្តេជ្ញាសងសឹក ទៅលើអ្វីដែលក្រុងមូស្គូ បានពិពណ៌នា ថា នេះជា«សកម្មភាពអរិភាព» របស់ប្រទេសលីទុយអានី។ ក្រុងមូស្គូ ថែមទាំង បានព្រមាន អំពីផលវិបាក យ៉ាង«ធ្ងន់ធ្ងរ» ខណៈបណ្ដាប្រទេសជាសមាជិករបស់អង្គការណាតូ បានក្រើនរំឭកឡើងវិញនូវការគាំទ្រ សម្រាប់ប្រទេសលីទុយអានី។

លីទុយអានី បានបញ្ជាក់ កាលពីសប្ដាហ៍មុន ថា រដ្ឋាភិបាលវីលនីស នឹងហាមឃាត់ដល់ការដឹកជញ្ជូនទំនិញទាំងឡាយណា ពាក់ព័ន្ធនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប នាំមកពីប្រទេសរុស្ស៊ី ឆ្លងកាត់ប្រទេសខ្លួន ឆ្ពោះទៅកាន់ដែនដី Kaliningrad របស់ក្រុងមូស្គូ ដែលនៅខាងក្រៅប្រទេសរុស្ស៊ី។Russia-Ukraine war: what we know on day 114 of the invasion | Ukraine | The  Guardian

រដ្ឋាភិបាល នៃប្រទេសលីទុយអានី បានបញ្ជាក់ថា ការបិទផ្លូវនេះ នឹងអនុវត្ត ចំពោះតែរាល់ទំនិញទាំងឡាយណា ត្រូវបានដាក់ទណ្ឌកម្ម ដោយសហភាពអឺរ៉ុបឲ្យមានប្រសិទ្ធភាពនូវការដឹកជញ្ជូនលោហៈ ធ្យូងថ្ម សម្ភារសំណង់ និងផលិតផលបច្ចេកវិទ្យាខ្ពស់ តាមផ្លូវដែក ឆ្លងកាត់ប្រទេសលីទុយអានី ឆ្ពោះទៅកាន់កំពង់ផែសមុទ្ររបស់រុស្ស៊ី។

លីទុយអានី បានបន្ថែមថា ការសម្រេចចិត្តរបស់ខ្លួន បានធ្វើឡើង ក្រោយមានការពិគ្រោះយោបល់ជាមួយគណៈកម្មការអឺរ៉ុប ជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប ហើយថា ក្រុងវីលនីស កំពុងតែអនុវត្តទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី ក្រោយការលុកលុយទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

រុស្ស៊ី បានឆ្លើយតបទៅនឹងប្រទេសលីទុយអានី ជាអតីតសាធារណរដ្ឋសូវៀត ដោយហៅទង្វើនេះថា ជាទង្វើមិនធ្លាប់មាន ពីមុនមក ហើយវាជា «អរិភាព»។ ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី២១ ខែមិថុនា ថា «ប្រសិនបើ នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ការដឹកជញ្ជូនទំនិញ រវាងតំបន់ Kaliningrad និង តំបន់ទឹកដី ដែលនៅសេសសល់របស់សហព័ន្ធរុស្ស៊ី តាមរយៈលីទុយអានី មិនត្រូវបានស្ដារឡើងវិញឲ្យពេញលេញនោះទេ រុស្ស៊ីនឹងរក្សាសិទ្ធិ នៅក្នុងការចាត់វិធានការ ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន»។Ukraine Invasion: Live updates on Russian attacks, world response

សូមជម្រាបថា Kaliningrad ជាដែនដីដ៏ត្រូចមួយរបស់រុស្ស៊ី នៅតាមឆ្នេរសមុទ្របាល់ទិក ហើយបានបិទផ្ជិត រវាងប្រទេសលីទុយអានី និង ប៉ូឡូញ។ ទឹកដីរបស់រុស្ស៊ី នៅខាងក្រៅប្រទេសនេះ មានពលរដ្ឋរស់នៅ ប្រហែលជាង ៩០០ ០០០នាក់ ហើយក៏ជាមូលដ្ឋានកងទ័ពជើងទឹករបស់រុស្ស៊ី ចំនួន ១០ ០០០នាក់ និង មាននាវាចម្បាំង ចំនួន៦០គ្រឿង ផងដែរ។

តំបន់ Kaliningrad កាលពីមុន ធ្លាប់ជាទឹកដី នៃអធិរាជអាល្លឺម៉ង់ ប៉ុន្ដែតំបន់នេះ ត្រូវបានកងទ័ពសហភាពសូវៀត រឹបអូសយក ពីពួកណាហ្ស៊ី អាល្លឺម៉ង់ នៅក្នុងឆ្នាំ១៩៤៥ ហើយបន្ដកាន់កាប់ រហូតមកដល់ពេលនេះ។ Kaliningrad ក្លាយជាកំពង់ផែដ៏សំខាន់ សម្រាប់រុស្ស៊ី ដែលអនុញ្ញាតឲ្យក្រុងមូស្គូ ចូលទៅកាន់សមុទ្របាល់ទិក ហើយខេត្តមួយនេះ ក៏មានបញ្ជាការដ្ឋានកងទ័ពជើងទឹករបស់រុស្ស៊ី នៅសមុទ្របាល់ទិក ផងដែរ។

ប្រសិនបើរុស្ស៊ីហ៊ានវាយប្រហារទៅលើប្រទេសលីទុយអានី គឺផ្អែកទៅលើមាត្រា ទី៥ នៃអង្គការណាតូ មានន័យថា ក្រុងមូស្គូ កំពុងតែធ្វើសង្គ្រាមជាមួយនឹងអង្គការណាតូ ព្រោះប្រទេសធ្លាប់ជារដ្ឋរបស់អតីតសហភាពសូវៀត មួយនេះ ជាសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លាមួយនេះ។ ប្រទេសទាំង៣០ នៃណាតូ នឹងត្រូវតែធ្វើសង្គ្រាមជាមួយនឹងរុស្ស៊ី ខណៈសង្គ្រាមប្រហារប្រល័យលោក អាចនឹងកើតឡើង៕