ភ្នំពេញ៖ ករណីបុរសម្នាក់សម្លាប់មិត្តស្រី រួចដេកឱបសាកសពស្អុយរលួយរយៈពេល ៣ថ្ងៃ នៅក្នុងបន្ទប់ជួលបានក្លាយជាករណីក្ដៅគគុកមួយនៅលើបណ្ដាញសង្គម។ ហើយកាន់តែចាប់អារម្មណ៍នោះ គឺជនសង្ស័យត្រូវបានគេដឹងថា មានប្រពន្ធរួចហើយ ដោយប្រពន្ធ និងសាច់ញាតិ បានប្រកាសរករយៈពេល ៣ថ្ងៃ មុននឹងដឹងដំណឹង ។May be an image of indoor

កាលពីរាត្រីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលសង្ស័យស.ម្លា.ប់ មិត្តស្រី រួចដេកឱបសាកសពរលួយស្អុយ នៅក្នុងបន្ទប់ជួលរយៈពេល ៣ថ្ងៃ ។ ករណីភ្ញាក់ផ្អើលនេះបានកើតឡើងនៅចំណុចបន្ទប់ជួល សង្កាត់ស្លក្រាម ក្រុងសៀមរាប វេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ។

នារីរងគ្រោះមានឈ្មោះ ផា រដ្ឋា មានការងារជាបុគ្គលិកនៅក្នុងហាងសាឡនមួយកន្លែង ចំណែកជនសង្ស័យឈ្មោះ សេង គីមហួរ អាយុ ២៧ឆ្នាំ ។

យ៉ាងណាមិញ រហូតមកទល់ពេលនេះ នៅមិនទាន់បានទទួលព័ត៌មានពីចម្លើយសារភាពរបស់ជនសង្ស័យនៅឡើយទេ ៕May be an image of 3 peoplehttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid0CGoNKT7754-4RJYXEV3jrWRJrbs11uPqZ_ZaQp4uPockgQOJNCdqg0yLszfrKVvYPBRoaJvWrU_-mXSnE1mEFAuXqSFxeU44jN6FJAN7XURounjvb_q6Wer705V7Eem7eVLDaw8PJGP-M1GfA7Btj-eOuenIrEsrU39rgcEJd0Lj7qeemGfdljU/s657/photo_2022-06-24_14-03-57.jpg