ហាងកាហ្វេវប្បធម៌មានទីតាំងនៅស្របតាមដងស្ទឹងសៀមរាប ក្បែរស្ពាននាគផ្លូវ ៦០ ម៉ែត្រ ខេត្តសៀមរាប។ ពេលដែលបានមកដល់ទីនេះភ្លាម យើងប្រាកដជាមានអារម្មណ៍ស្រស់ស្រាយដោយសារតែសម្បូរទៅដោយធម្មជាតិពណ៌បៃតង និងបានឃើញនូវការរៀបចំតុបតែងមានលក្ខណៈបុរាណខុសប្លែកពីហាងកាហ្វេដទៃ គួបផ្សំជាមួយ ការដាក់តាំងរបស់របរប្រើប្រាស់មួយចំនួន ដូចជា កុលាលភាជន៍ សត្រាវុធ ស្បែកធំ ស្បែកតូច និងរបស់ជាច្រើនទៀត ដែលធ្លាប់បានប្រើប្រាស់ក្នុងទស្សវត្សទី ៦០ – ៧០។ ពិសេសជាងនេះទៅទៀត ភ្ញៀវទាំងអស់ក៏អាចតែងស្លៀកពាក់បែបបុរាណទាំងបុរសនិងនារី ដើម្បីថតរូបទុកជាអនុស្សាវរីយពេលដែលបានមកដល់ទីនេះផងដែរ៕ម្ចាស់ផ្ទះកាហ្វេវប្បធម៌សៀមរាបថ្កោលទោសអ្នកកាសែតសាន្ត ប៊ុនធឿន |  អង្គភាពសារព័ត៌មានដំរីកាហ្វេវប្បធម៌-សៀមរាប (Culture Café)ផ្ទះកាហ្វេវប្បធម៌ អភិរក្ស និងលើកស្ទួយមរតកវប្បធម៌ជាតិតាមគ្រប់រូបភាព