កាលពីខែ ៣កន្លងទៅ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសជូនដល់អ្នកដែលមានអជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅថារកសុីអនឡាញ ត្រូវតែទៅស្នើសុំអាជ្ញាបណ្ណពីក្រសួង បើមិនដូច្នេះទេនឹងត្រូវរងពិន័យ។

ក្រសួងពាណិជ្ជកម្ម បានទុកពេលដល់សហគ្រាសឯកបុគ្គល  ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីទៅស្នើសុំអាជ្ញាបណ្ណ។

ដូច្នេះ ពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះនឹងត្រូវទទួលការពិន័យជាប្រាក់ និងអាចមានការផ្ដន្ទាទោសដូចមានចែងក្នុងច្បាប់ស្ដីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក៕

Tc