កាលពីពេលថ្មីៗនេះ បុរសដែលបង្កើតវីដេអូ ដោយមិនបញ្ចេញវាចាសូម្បីតែមួយម៉ាត់នោះ បានក្លាយជាមនុស្សដែលមានអ្នកតាមដាន(Follower) ច្រើនជាងគេ នៅក្នុង TikTok។

បច្ចុប្បន្ន Khaby Lame​ មានអ្នកតាមដាន(Follower) រហូតដល់ទៅ ១៤២.៧ លាននាក់ ដែលតាមពីក្រោយដោយអ្នកលេខពីគឺ Charli D’Amelio ដែលមានអ្នកតាមដាន(Follower) ១៤២.៣លាននាក់។Het stille succes van 100 miljoen: Khabane ''Khaby'' Lame - ComplexNL

វីដេអូដែលមានភាពល្បីល្បាញ បុរសវ័យ២២ឆ្នាំនេះ គឹគាត់ប្រើតែកាយវិការ និងមិននិយាយស្ដីអ្វីនោះឡើយ ដែលធ្វើអោយមានការគាំទ្រជាខ្លាំង។

Khaby Lame បានរត់ភាសខ្លួនពីប្រទេសសេណេហ្គាល់ មកធ្វើជាកម្មកររោងចក្រនៅប្រទេសអ៉ីតាលី ក្រោយមកក៏បានបាត់បង់ការងារដោយសារតែវិបត្តិកូវីដ១៩។  នៅក្នុងគ្រានោះ Khaby ក៏ឆ្លៀតឱកាសបង្កើតមាតិកាវីដេអូ ដែលមានការគាំទ្រយ៉ាងឆាប់រហ័ស នៅលើបណ្ដាញ TikTok និង Facebook។

គួរបញ្ជាក់ផងដែរ មកទល់នឹងពេលនេះ  Khaby Lame មានទ្រព្យសម្បត្តិដល់ទៅ ១៣លានដុល្លារឯណោះ៕Khaby Lames' net worth is accounted for as he becomes TikTok's biggest star  | List23: Latest U.S. & World News

ប្រភព: The Verge