តម្លៃរបស់ Bitcoin កំពុងស្ថិតនៅក្នុងស្ថានភាពធ្លាក់ចុះជាខ្លាំង ខណៈរូបិយប័ណ្ណគ្រីបតូទាំងអស់បានបាត់បង់តម្លៃអស់ជាង ២ពាន់ពាន់លានដុល្លារ។

ស្របពេលគ្នាផងដែរ បើយោងទៅតាមការចេញផ្សាយរបស់ Cointelegraph បានអោយដឹងថា “រដ្ឋាភិបាលចិន បានព្រមានថា តម្លៃរបស់កាក់ Bitcoin នឹងធ្លាក់ស្មើ០ នៅពេលឆាប់ៗខាងមុខនេះ។

ពេលនេះរដ្ឋាភិបាលនៅក្នុងទីក្រុងប៉េកាំងកំពុងតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងវិនិយោគិនចិន ពីរាល់សកម្មភាពដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូទាំងអស់។What's next for Xi Jinping?

កាសែតដែលស្ថិតក្រោមគណៈកម្មការកណ្ដាលនៃបក្សកុម្មុយនីស្តចិន បានចេញផ្សាយ “វិនិយោគិនគួរតែប្រុងប្រយ័ត្ន ព្រោះថា Bitcoin គឺគ្មានអ្វីក្រៅពីគ្រាន់តែជាខ្សែកូដឌីជីថល និងកើតពីការទិញចូលក្នុងតម្លៃទាបបន្ទាប់មកលក់ចេញក្នុងតម្លៃខ្ពស់​ ហើយនៅពេលដែលអ្នកវិនិយោគបាត់បង់ទំនុកចិត្តលើវា ឬនៅពេលដែលប្រទេសប្រជាធិបតេយ្យប្រកាសថា Bitcoin ខុសច្បាប់ វានឹងត្រឡប់ទៅកន្លែងដើមរបស់វាវិញ ដែលគ្មានតម្លៃទាល់តែសោះ”។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តម្លៃ Bitcoin បានធ្លាក់ដូចទឹកបាក់ទំនប់អញ្ចឹង ដោយពីតម្លៃ៦មុឺនដុល្លារក្នុងមួយកាក់ មកសល់ត្រឹមតែមួយកាក់មិនដល់២មុឺនដុល្លារផង៕bitcoin: Does the cryptocurrency crash pose a threat to the financial  system? - The Economic Times

ប្រភព: CoinTelegraph