យោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញប្រាប់ឲ្យដឹងថា ប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណរយៈពេល 14 ថ្ងៃនោះវានឹងធ្វើឲ្យមុខងារសរសៃឈាមបេះដូងរបស់អ្នកថយចុះរហូតដល់ទៅ 1.8%។ លើសពីនេះវាក៏ធ្វើឲ្យរង្វង់ចង្កេះរបស់អ្នករីកធំ ព្រមទាំងធ្វើឲ្យមុខងារបេះដូងរបស់អ្នកថយចុះផងដែរ។

ជាមួយគ្នានេះបើយោងទៅតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Copenhagen ក្នុងប្រទេសដាណឺម៉ាក ដែលបានចុះផ្សាយក្នុង Journal of Rehabilitation Medicine ដោយបានអនុវត្តការសាកល្បងនៃការចងជើងអ្នកចូលរួមជាមួយនឹងឧបករណ៍បំលែងជើង ហើយសង្កត់ពួកគេឱ្យនៅស្ងៀមរយៈពេល 2 សប្តាហ៍ដែលប្រៀបស្មើទៅនឹងអ្នកដែលមិនបានហាត់ប្រាណរយៈពេល១៤ថ្ងៃ ។6 Reasons to Skip your Workout - InformationPeg.com

បន្ទាប់ពីការស្រាវជ្រាវរួចមកត្រូវបានគេរកឃើញថា មនុស្សដែលមិនហាត់ប្រាណរយៈពេល១៤ថ្ងៃជាប់គ្នានោះ វានឹងបណ្ដាលឲ្យកម្លាំងសាច់ដុំថយចុះរហូតដល់ទៅ ¼។ ចំពោះមនុស្សចាស់ សាច់ដុំជើងនឹងត្រូវបាត់បង់ជាមធ្យមរហូតដល់ 250 ក្រាម។ ចំពោះមនុស្សវ័យជំទង់ កម្លាំងសាច់ដុំបានថយចុះរហូតដល់មួយភាគបី ហើយការថយចុះនៃកម្លាំងសាច់ដុំនៅក្នុងជើងទាំងអស់នេះ ត្រូវបានគេប្រៀបធៀបទៅនឹងមនុស្សដែលមានអាយុពី 40 ទៅ 50 ឆ្នាំផងដែរ។

បន្ថែមពីនេះក៏ត្រូវបានរកឃើញថា លំហូរឈាមនៅក្នុងតំបន់សំខាន់ៗនៃខួរក្បាលដែលទទួលខុសត្រូវចំពោះការគិត ការរៀន និងការចងចាំដូចជា hippocampus ត្រូវបានកាត់បន្ថយយ៉ាងខ្លាំងផងដែរ៕Exercise and how to feel magnificently motivated - Bristol Nordic Walking