រដ្ឋធានីញូវដេលី៖ ជាការពិតណាស់ មនុស្សជាតិ នៅលើពិភពលោករបស់យើងនេះ មិនថា ជាតិសាសន៍នេះ ឬជាតិសាសន៍នោះឡើយ តែងតែចាប់ជ្រើសរើស យកគូស្នេហ៍ប្រចាំជីវិតរៀងៗខ្លួន ហើយកាលពីប៉ុន្មានថ្ងៃមុននេះ យើងមានការភ្ញាក់ផ្អើល អំពីកូនកំលោះវ័យ៨៤ឆ្នាំជាជនជាតិខ្មែរយើង ដឹកដៃកូនក្រមុំអាយុ៤៧ឆ្នាំចូលរោង នាំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្ដែឥឡូវនេះ នៅក្នុងប្រទេសឥណ្ឌា ឯណោះវិញ កូនកំលោះវ័យចំណាស់ មានសម្បុរខ្មៅម្នាក់ កាន់តែខ្លាំងជាងនេះទៅទៀត បានដឹកដៃកូនក្រមុំ អាយុ២៥ឆ្នាំ ចូលរោងការ។

សារព័ត៌មាន IN Informal បានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ថា មានវីដេអូកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ បានអាយុទើបតែ២៥ឆ្នាំ បានរៀបការនឹងកូនកំលោះវ័យចំណាស់ និង មានសម្បុរខ្មៅ ថែមទៀតផង។ បើគិតតាមអំពីវ័យ រវាងគូស្នេហ៍មួយគូនេះ ហាក់បីដូចជាមានអាយុ ឃ្លាតពីគ្នាឆ្ងាយខ្លាំងណាស់។ ប៉ុន្ដែក្រោយពេលវីដេអូមួយនេះ ត្រូវបានបែកធ្លាយឡើង ក្រុមអ្នកលេងបណ្ដាញសង្គម មិនទាំងជឿថា វាមានរឿងបែបនេះកើតឡើង ថែមទៀតផង។

វីដេអូ អំពីពិធីរៀបចំមង្គលការរបស់កូនកំលោះកូនក្រមុំនោះ បានបង្ហាញថា រដូវកាលអាពាហ៍ពិពាហ៍ កំពុងតែបន្ត នៅក្នុងប្រទេសឥណ្ឌា។ នៅក្នុងអំឡុងពេលនេះ គូស្វាមីភរិយារាប់រយរាប់ពាន់គូ កំពុងតែរៀបការ ជារៀងរាល់ថ្ងៃ។ វីដេអូជាច្រើន នៃការរៀបចំពិធីមង្គលការ ត្រូវបានគេចែករំលែក នៅលើបណ្ដាញសង្គម ជារៀងរាល់ថ្ងៃ។ វីដេអូបែបនេះ ក៏កំពុងពេញនិយម សម្រាប់ហេតុផល ពិសេសមួយចំនួន ឬហេតុផលផ្សេងៗទៀត។ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ វីដេអូកូនកំលោះក្រមុំមួយគូនេះ កំពុងល្បីខ្លាំង ធ្វើឲ្យគេភ្ញាក់ផ្អើល ខណៈពេលឃើញពួកគេរៀបការ។

ទោះជាយ៉ាងណា គេអាចគិតបានថា ជីវិតមនុស្ស ឬសត្វ រស់ នៅលើភពផែនដីរបស់យើងនេះ តែងតែមានសេចក្ដីស្នេហា ទើបអាចបង្កើតកូនចៅបន្ដពូជបាន។ ដោយឡែក ជីវិតស្នេហា រវាងបុរស និង ស្រ្ដី រមែងតែងតែ មិនដូចគ្នាទេ អ្នកខ្លះជួបស្នេហាហើយ បែរជាត្រូវរងទុក្ខវេទនា រហូតគាំគ្រាអស់មួយជីវិត។ ចំណែកអ្នកខ្លះ បានជួបស្នេហា រស់នៅបានសុខតែបន្ដិច ក៏បែកគ្នា ហើយខ្លះទៀតបានសុខ អស់មួយជីវិត។ រីឯមនុស្សជាច្រើន តែងតែអះអាងថា ស្នេហាបរិសុទ្ធ តែងតែផុស ចេញពីទឹកចិត្តពិតប្រាកដ ហើយក៏មិនគិត អំពីវ័យ វណ្ណៈ ឬវង្សត្រកូន នោះឡើយ៕