ខេត្តបន្ទាយមានជ័យ៖​ នគរបាលស្រុកស្វាយចេក បានចេញប្រតិបត្តិកការបង្រ្កាបមុខសញ្ញារក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ឃាត់ខ្លួនបាន០៥នាក់និងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួន នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចស្ពានលេខប្រាំបីខាងត្បូងស្រុកថ្មពួកប្រហែល ៣,០០០ ម៉ែត្រ ក្នុងប្រទល់ស្រុកស្វាយចេកនិងស្រុកថ្មពួក(ភូមិសាស្ត្រស្រុកថ្មពួក) ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ដំបូងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដឹកនាំដោយលោក វរសេនីយ៍ត្រី ដោក ខាំ អធិការរង បានចុះប្រតិបត្តិការរុករកជនសង្ស័យ ០៣នាក់ ដែលធ្វើសកម្មភាពឆក់កាបូប ក៏ប្រទះឃើញមនុស្ស០១ក្រុមមានគ្នីគ្នាចំនួន០៥នាក់ កំពុងអង្គុយលេងក្នុងខ្ទមទុកចោល០១កន្លែង ដោយមានការសង្ស័យកម្លាំងយើងសុំត្រួតពិនិត្យឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា ០២ កូនថង់ បំពង់កែវសម្រាប់ជក់ ០២ ដើម ដែកកេះ ០១ និងកូនថង់សម្រាកច្រកថ្នាំមួយចំនួន ហើយក៏ឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកស្វាយចេក ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានបញ្ជាក់ថា៖ជនសង្ស័យទាំង០៥នាក់មាន៖១ ឈ្មោះ រ៉ិត សំរ៉ាច់ ភេទប្រុស អាយុ ២០ ឆ្នាំនៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក (ម្សៅក្រាម ០១ កូនថង់) ,២ ឈ្មោះ ដូង សំណាង (ហៅវិត) ភេទប្រុស អាយុ ២៣ ឆ្នាំនៅភូមិវត្តចាស់ ឃុំថ្មពួក,៣ ឈ្មោះ ដឿយ ដេត ភេទប្រុសអាយុ ១៦ ឆ្នាំនៅភូមិថ្មពួក ឃុំថ្មពួក,៤ ឈ្មោះ ម៉ី កាមុត ភេទប្រុសអាយុ ២០ ឆ្នាំនៅភូមិថ្មពួក ឃុំថ្មពួក,៥ ឈ្មោះ យឿត យ៉ា ភេទប្រុសអាយុ ២៣ ឆ្នាំនៅភូមិថ្មពួក ឃុំ ថ្មពួក ម្សៅក្រាម០១កូនថង់ ។ជនសង្ស័យទាំង០៥នាក់ កម្លាំងនគរបាលផ្នែកជំនាញប្រឆាំងគ្រឿងញៀន បានធ្វើតេស្តទឹកនោម ជាលទ្ធផលវិជ្ជមានទាំង០៥នាក់ ។

បច្ចុប្បន្នមុខសញ្ញាទាំង០៥នាក់ ដែលរក្សាទុកនិងប្រើប្រាស់គ្រឿងញៀននេះ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី​៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsuohiXxcdKw0ytew0r3bYUcNaA2DGvQdJdGHKHJVfs1FHuzo1uYDT_sHtJ8iwUvB6r9uaP4bUVZMif__FUKtrLxpb1csgANOCDzlpaBp1u85pEuGqClRyqfNBVUk_hbp-fa2KKs9EOQDRR8Dgf5tuEZD0UdmP-jl38xUehX27Nc1cCEneZ8-3qn4T/s2048/288218028_557692529298125_4464581040892482636_n%20(1).jpg