រដ្ឋធានីកាប៊ុល៖ ពិតជាគួរឲ្យអាសូរដល់ប្រជាពលរដ្ឋអាហ្គានីស្ថាន ខ្លាំងណាស់ ក្រោយពេលបញ្ចប់នូវសង្គ្រាមរ៉ាំរ៉ៃ ក៏ធ្លាក់មកក្រោមរបបតាលីបង់ គ្រប់គ្រងសាជាថ្មី ហើយរស់នៅទាំងគ្មានសិទ្ធិសេរីភាពពេញលេញ ជាពិសេស ស្រ្ដី ប៉ុន្ដែនៅពេលនេះទៀត ក៏មកជួបនឹងគ្រោះរញ្ជួយដីដ៏កំណាចបន្ថែមទៀត បណ្ដាលឲ្យមនុស្សស្លាប់ និង របួស កើនឡើង យ៉ាងតិច ២ ៥០០នាក់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ថា យ៉ាងតិចមានមនុស្ស ចំនួន ១ ០០០នាក់ បានបាត់បង់ជីវិត និង ចំនួន ១ ៥០០នាក់ផ្សេងទៀត រងរបួស ក្រោយពេលមានគ្រោះរញ្ជួយដី កម្រិត ៥,៩រ៉ិកទ័រ នៅតំបន់ដាច់ស្រយាល នាភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន ជាប់នឹងព្រំដែនប៉ាគីស្ថាន។Afghanistan quake kills 1,000 people, deadliest in decades - ABC News

បើតាមនាយកដ្ឋានវប្បធម៌ និង ព័ត៌មានរបស់របបតាលីបង់ បានឲ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិត ពីគ្រោះរញ្ជួយដីដ៏មានកម្លាំងខ្លាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកើតឡើងដល់ ១ពាន់នាក់ និង ១ ៥០០នាក់ផ្សេងទៀត រងរបួស។ ចំណែកក្រុមអ្នកជួយសង្គ្រោះ បានព្យាយាមចូលទៅកាន់កន្លែងជួបនឹងគ្រោះមហន្ដរាយ ស្ថិតក្នុងខេត្តប៉ាកទីកា (Paktika) និង ខេត្ដខូសត៍ (Khost) ដែលជាតំបន់ដាច់ស្រយាល។

ទីភ្នាក់ងារវាស់ស្ទង់ភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក (ហៅកាត់ USGS) បានបញ្ជាក់ថា គ្រោះរញ្ជួយដី កាលពីព្រឹកព្រលឹម ថ្ងៃពុធ ទី២២ ខែមិថុនា មានកម្រិត 5.9 រ៉ិកទ័រ ដោយកែប្រែពីការប៉ាន់ស្មានដំបូង 6.1 រ៉ិកទ័រ ។ ចំណែកចំណុចកណ្តាល នៃការរញ្ជួយ មានប្រហែល ៤៦ គីឡូម៉ែត្រ ចេញពីទីក្រុង Khost នៅជិតព្រំដែនប៉ាគីស្ថាន៕At least 1,000 killed after strong earthquake jolts Afghanistan | News | Al  Jazeera