រដ្ឋធានីតៃប៉ិ៖ ថ្វីបើ នៅក្នុងដំណើរទស្សនកិច្ច មកជាន់ទឹកដីសម្ពន្ធមិត្ត នៅអាស៊ីបូព៌ា កាលពីពេលកន្លងទៅថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាស ពីការប្រើប្រាស់កម្លាំងទ័ព ការពារតៃវ៉ាន់ យ៉ាងណាក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះ ចិន នៅតែបញ្ជូនយន្ដហោះចម្បាំងរបស់ខ្លួនយ៉ាងច្រើន ហោះរំលោភទៅលើដែនកោះមួយនេះជាញឺកញាប់ ដោយមិនខ្លាចរអារនឹងការព្រមាន ពីម្ចាស់សេតវិមាននោះឡើយ។

សារព័ត៌មាន The Defense Post បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ ថា រដ្ឋាភិបាលក្រុងតៃប៉ិ បានបញ្ជាក់ថា យន្ដហោះចម្បាំងរបស់ចិនដីគោក ចំនួន២៩គ្រឿង កាលពីថ្ងៃអង្គារ បានហោះរំលោភ ចូលមកលើដែនអាកាសរបស់តៃវ៉ាន់។ នេះជាការរំលោភបំពានដ៏ធំបំផុតប្រចាំថ្ងៃលើកទី៣របស់កងទ័ពអាកាសចិន នៅក្នុងឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZq9kwPswOb1GewMay2s-1ygbHFPxB8JcxsKVk5ylU3ahx7Oe9W71DyN9qZ3aAWR7Mxb_lywnwyvOnZpsdg_9ncPC1Ni_T6CwG7IxjMDZc08tiPArZl8kYrq1iC_kjr2jLhOE9H1VL_Xt5YiyZwdYG7bj9wHGMkKCG-dwBCNNRuxHkrRNblFlxgv3a/s810/photo_2022-06-23_10-02-45.jpg

បច្ចុប្បន្ន តៃវ៉ាន់ កំពុងតែរស់ នៅក្រោមការគំរាមកំហែង ឥតឈប់ឈរ ពីការឈ្លានពានរបស់ចិន ដោយសារតែក្រុងប៉េកាំង តែងតែចាត់ទុកដែនកោះប្រជាធិបតេយ្យ គ្រប់គ្រងដោយខ្លួនឯងមួយនេះ ជាអាណាខេត្តរបស់ចិន មិនអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយ។ ជាមួយនឹងការអះអាងបែបនេះ ក្រុងប៉េកាំងតែងតែគំរាមកំហែងជាញឹកញាប់ អំពីការប្រើប្រាស់កម្លាំងយោធា វាយដណ្ដើមកាន់កាប់ដែនកោះមួយនេះ ប្រសិនបើក្រុងតៃប៉ិ ហ៊ានប្រកាស អំពីឯករាជភាព កាត់ផ្ដាច់ចេញពីការគ្រប់គ្រងរបស់ចិន។

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា យន្ដហោះចម្បាំងទាំង២៩គ្រឿង ហោះរំលោភចូលមកលើដែនអាកាសរបស់ខ្លួន កាលពីថ្ងៃអង្គារ នោះ រួមមាន យន្ដហោះប្រយុទ្ធ ចំនួន១៧គ្រឿង និង យន្ដហោះទម្លាក់គ្រាប់បែក៦គ្រឿង…ជាដើម។ ជាមួយគ្នាននេះដែរ កងទ័ពអាកាសរបស់តៃវ៉ាន់ ក៏បានបញ្ចេញការព្រមាន និង ដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស ដើម្បីតាមដានសកម្មភាពរបស់យន្ដហោះចម្បាំងចិនទាំងនោះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសជប៉ុន កាលពីពេលកន្លងទៅថ្មីៗនេះ បានព្រមានថា ក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់កម្លាំងការពារកោះតៃវ៉ាន់ ប្រសិនបើចិនវាយលុក ចូលកាន់កាប់ដែនកោះ គ្រប់គ្រងដោយខ្លួនឯងមួយនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5p2QmwxPcDC1EIOMYBwmO6mgNEd8hbeskfvn8d4Xi3OLnFhbGgmlYyOpuIQ2cU8V9AcyAUK_E0j05YKCoyC2sgDtPsKkzAWo6sMol525Eobb4BAMsNt_uv9tYcAnjIEhnSKK0q2wVLaxeMxBU2UD2f7CEhSZfXWdE9K6hLg7tbbfnc7E6Hgu61rgY/s1198/photo_2022-06-23_10-05-03.jpg