អន្តរជាតិ៖ អតីតរាជិនីសម្រស់ប្រចាំប្រទេសប្រេស៊ីល នាង Gleycy Correia ដែលជាម្ចាស់មកុដបវរកញ្ញា Miss United United Continents Brazil ឆ្នាំ២០១៨បានបាត់បង់ជីវិតក្នុងអាយុ២៧ ឆ្នាំ ដោយសារវះកាត់កែសម្ផស្សភ្លាត់ស្នៀតបណ្ដាលឱ្យហូរឈាមខ្លាំង និងគាំងបេះដូង បើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ Instagram Story របស់នាងនាពេលថ្មីៗនេះ។

Lidiane Alves Oliviera បូជាចារ្យរបស់គ្រួសារនាងបានប្រាប់ Daily Mail ថា រាជនីសម្រស់រូបនេះ បានទទួលមរណៈភាពនៅគ្លីនិកឯកជនវះកាត់កែកុនមួយកន្លែងកាលពីខែ មេសា ក្រោយវះកាត់ភ្លាត់ស្នៀត ដើម្បីយក tonsils ចេញពីរាងកាយនាង ហើយក៏ទទួលរងនូវការហូរឈាមខ្លាំង និងគាំងបេះដូង។ បូជាចារ្យថា ត្រូវបានទុកអោយនៅក្នុងវះកាត់ហើយសន្លប់អស់រយៈពេលពីរខែ បន្ទាប់មកមានការបញ្ជាក់ថានាង ហូរឈាមខ្លាំង ហើយក៏គាំងបេះដូងស្លាប់តែម្ដង។ សាកសពរបស់នាងត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថាន Forensic Medicine of Macae ដើម្បីធ្វើកោសល្យវិច័យ។

នាង Gleycy Correia បានចូលប្រឡូកក្នុងពិភពបវរកញ្ញានៅវ័យក្មេង និងបានជាប់ជាបវរកញ្ញា Miss United Continents Brazil នៅអាយុ២៣ឆ្នាំ ក្នុងឆ្នាំ២០១៨។ បន្ទាប់ពីបានឈ្នះការប្រកួត នាងស្រឡាញ់ការកែសម្ផស្ស និងក្លាយជាតារាបង្ហាញម៉ូតដ៏ល្បីម្នាក់នៅលើគណនីបណ្តាញសង្គម។ អ្នកនាំពាក្យរបស់ Miss United Continents Organization បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា Correia គឺជា “នារីវ័យក្មេងដ៏ស្រស់ស្អាត និងរីករាយក្នុងជីវិតជារាជិនីសម្រស់” ។

បន្ទាប់ពីដំណឹងនៃការស្លាប់របស់ Correia មិត្តភក្តិ និងក្រុមគ្រួសារបានផ្ញើសាររំលែកទុក្ខដល់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ពួកគេបានសរសេរថា សូមឱ្យនាងសម្រាកឱ្យបានស្ងប់សុខចុះ R.I.P៕