បញ្ហានៃការភ្ញាក់ពីដំណេកនៅពេលរសៀល ឬនៅពេលព្រះអាទិត្យជិតលិច ឬងងឹត តែងតែមានការឈឺក្បាល និងអស់កម្លាំងត្រូវបានគេដឹងថា វាជាបញ្ហាសាមញ្ញាទូទៅមួយដែលតែងតែកើតឡើងចំពោះមនុស្សគ្រប់វ័យទាំងអស់ ។ដោយអាការៈឈឺក្បាលត្រូវបានគេដឹងថា វាតែងតែមានការកើតឡើងយ៉ាងញឹកញាប់ចំពោះមនុស្សគ្រប់វ័យរហូតដល់ទៅ ៤៦% និង ៦០% មានអាការៈឈឺក្បាលហើយក្តៅខ្លួនទៀត តែមាន៦%ប៉ុណ្ណោះ ដែលឈឺក្បាលជាប់ជាប្រចាំរាល់ថ្ងៃ។
ដោយបញ្ហានៃការឈឺក្បាលបន្ទាប់ពីភ្ញាក់ពីដំណេកនៅពេលរសៀល ឬនៅពេលព្រះអាទិត្យជិតលិច ឬងងឹត ទាំងអស់នេះ ត្រូវបានអ្នកជំនាញបង្ហាញប្រាប់ឲ្យដឹងថា វាកើតឡើងដោយសារតែកត្តាលំហូរឈាម និងសីតុណ្ហភាពក្នុងខ្លួនដែលត្រូវបានកែតម្រូវបន្តិចបន្តួចទៅតាមសីតុណ្ហភាព និងពន្លឺខាងក្រៅ ។

ដែលមានន័យថា ពេលដែលអ្នកងងុយគេងនៅពេលរសៀលនោះវាគឺជាពេលដែលមេឃមានពន្លឺភ្លឺ ប៉ុន្តែនៅពេលដែលភ្ញាក់ពីដំណេកវិញនោះ មេឃប្រែជាមិនមានពន្លឺ ឬមេឃងងឹត ។ ដែលជាហេតុធ្វើឲ្យនៅពេលដែលយើងភ្ញាក់បើកភ្នែកឡើង យើងនឹងឃើញថារាងកាយសម្របខ្លួនទៅនឹងពន្លឺ និងសីតុណ្ហភាពបានយ៉ាងឆាប់រហ័ស ព្រមទាំងធ្វើឲ្យសរសៃឈាម រួមតូច ឬរីកភ្លាមៗ ប៉ុន្តែវាមិនបានផ្ដល់ផលគ្រោះថ្នាក់អ្វីចំពោះសុខភាពរាងកាយឡើង ។ ហើយវាក៏ជាមូលហេតុបណ្តាលឱ្យឈឺក្បាលរហូតដល់គ្រុនក្តៅដោយសារតែរាងកាយព្យាយាមកែតម្រូវសីតុណ្ហភាពឱ្យកើនឡើង។ ជាមួយគ្នានេះក្រៅពីការធ្វើឲ្យឈឺក្បាល វាក៏អាចធ្វើឱ្យលោកអ្នកទទួលទានដំណេកមិនលក់ស្រួលនៅពេលយប់ផងដែរ៕Why You're Waking Up With Headache ( And the Solution) - Terry Cralle