រដ្ឋធានីគៀវ៖ នៅក្នុងសង្គ្រាមរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេល១១៩ថ្ងៃកន្លងមកហើយ គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បាន និង កំពុងតែបង្កនូវមហាវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ដល់ប្រទេសអ៊ុយក្រែន ហើយជាមួយនឹងការវាយប្រយុទ្ធគ្នាយ៉ាងសាហាវឃោរឃៅនោះ ក៏បានជំរុញឲ្យគ្រូបង្រៀន និង សាស្រ្ដាចារ្យ ប្រហែល៩០០នាក់ នាំគ្នាបោះបង់ចោលអាជីពរបស់ខ្លួន ងាកទៅចូលរួមជាមួយនឹងទាហាន ដើម្បីការពារទឹកដីរបស់ពួកគេ។Russian invasion of Ukraine has European investors on alert | Pensions &  Investments

សារព័ត៌មាន Business Standard បានចេញផ្សាយ កាលពីថ្ងៃទី២១ ខែមិថុនា ថា លោក ស៊ើរហ៊ីយ ស្ខាឡែត (Serhiy Shkarlet) រដ្ឋមន្រ្ដីក្រសួងអប់រំ និង វិទ្យាសាស្រ្ដអ៊ុយក្រែន បានបញ្ជាក់ថា ចាប់តាំងពីការផ្ទុះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងក្រុងគៀវ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ មានសាស្រ្ដាចារ្យ និង គ្រូបង្រៀន ជិត៩០០នាក់ បានបោះចោលអាជីពរបស់ពួកគេ ជាបណ្ដោះអាសន្ន ហើយស្ម័គ្រចិត្ត ចូលរួមជាមួយកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន។Standing up to Putin: how Russian threat has toughened up Ukraine's  Zelenskiy | Volodymyr Zelenskiy | The Guardian

សារព័ត៌មាន Ukrayinska Pravda បានរាយការណ៍ ថា នៅក្នុងការថ្លែងទៅកាន់បណ្ដាញផ្សព្វផ្សាយ ក្នុងស្រុក កាលពីថ្ងៃចន្ទ ទី២០ ខែមិថុនា លោករដ្ឋមន្រ្ដីក្រសួងអប់រំ និង វិទ្យាសាស្រ្ដអ៊ុយក្រែន បានបញ្ជាក់ថា« នៅក្នុងចំណោមគ្រូបង្រៀន ជិត៩០០នាក់នោះ រួមមាន ចំនួន៥១៣ ជាគ្រូបង្រៀនមានសមត្ថភាពពេញលេញ និង ៣៧៧នាក់ផ្សេងទៀត ជាគរុសិស្ស។ ជាមួយគ្នានេះ យើងមានមោទនភាពខ្លាំងណាស់ ចំពោះពួកគេម្នាក់ៗ យើងមានអ្នកចូលរួមជាមួយកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន នៅក្នុងក្រសួងអប់រំរបស់យើង »៕