រាជធានីភ្នំពេញ៖ ជាការពិតណាស់ ជីវិតមនុស្សសត្វលោក រស់នៅលើភពផែនដីនេះ តែងតែមានសេចក្ដីស្នេហា ហើយជីវិតស្នេហា រវាងបុរស និង ស្រ្ដី រមែងមិនដូចគ្នាទេ ប៉ុន្ដែស្នេហាដ៏បរិសុទ្ធ តែងតែផុសចេញពីទឹកចិត្តពិតប្រាកដ ហើយក៏មិនគិត អំពីវ័យ វណ្ណៈ ឬវង្សត្រកូន នោះដែរ ដូចជាករណីនេះ បុរសវ័យ៨៤ឆ្នាំម្នាក់នេះ បានដឹកដៃកូនក្រមុំដ៏ស្រស់ស្អាត អាយុ៤៧ឆ្នាំ ចូលរោងការ រហូតធ្វើឲ្យកំលោះៗ រាប់ម៉ឺនសែននាក់ កើតក្ដីច្រណែនថែមទៀតផង។

បើនិយាយតាមពិតទៅ ការចាប់ដៃកសាងគូអនាគត បង្កើតជាកូន ពូនជាចៅ ប្រកបដោយសុភមង្គល មិនសំខាន់តែទៅលើទ្រព្យសម្បត្ដិមួយមុខប៉ុណ្ណោះទេ។ អ្វីដែលសំខាន់បំផុត គឺការយល់ចិត្ត ការឲ្យតម្លៃ ការគោរពគ្នា ទៅវិញទៅមក រវាងគូស្នេហ៍ប្រុសស្រ្ដីទាំង២នាក់។ ដោយឡែក ទ្រព្យសម្បត្ដិ គឺគ្រាន់តែជាឧបករណ៍ សម្រាប់ញ៉ាំងជីវិតគ្រួសារ ឲ្យរស់នៅ ប្រកបដោយសារសេចក្ដីសុខស្រួលរបស់ពួកគេបន្ថែមទៀតតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_raVtYmlBnZhnHogOg0Sqs0Z4Kr-tvI2jI4x3GfDo_T1EoTFng73YweIBF0huJm2g7ak5kj47asFFh7vC9QwqWDnTIamkPrmi38SHZW0ewKXYAHYHb-jUNxm48lg2BdvihDccMuiJ_NaGgN7c0oMv20EMOOeXSmgy46Nk3iykqc4zBBggdHiBJZoM/s960/photo_2022-06-22_13-49-44.jpg

ផ្ទុយទៅវិញ ប្រសិនបើខ្វះការអធ្យាស្រ័យ ការគោរព ការយោគយល់ ឬឲ្យតម្លៃ និង ភាពស្មោះត្រង់នឹងគ្នា បើទោះជាអ្នកនោះទទួលបានគូស្នេហ៍វ័យក្មេងខ្ចី ល្អឯក ឬ មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភយ៉ាងណាក្ដី ក៏ជីវិតស្នេហារបស់ពួកគេ មិនសមប្រកប និង រស់នៅមានសេចក្ដីសុខដុមរមនា កសាងគ្រួសារ បង្កើតជាកូន ពូនជាចៅ ប្រកបដោយសុភមង្គល សម្រាប់អនាគតបាននោះបានឡើយ។

បើតាមគណនីបណ្ដាញសង្គមហ្វេប៊ុក បាន ស្រីមុំ បានបង្ហោះឃ្លីបវីដេអូ និង រូបភាព នៃពិធីអាពាហ៍ពិពាហ៍របស់កូនកំលោះ វ័យ៨៤ឆ្នាំ ដឹកដៃកូនក្រមុំ អាយុ៤៧ឆ្នាំ ចូលរោងការ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានរៀបរាប់ថា «សួស្តី ពុកម៉ែបងប្អូនទាំងអស់គ្នា ដែលបានមកចូលរួមពិធីវិធីមង្គលការរបស់លោកឳពុករបស់ខ្ងុំ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ គាត់មានព្រះជន្ម ៨៤ឆ្នាំ និង កូនក្រមុំ អាយុ៤៧ឆ្នាំ ជូនពរឲ្យលោកឳពុក ឲ្យមានសុខភាព និងសំណាងល្អ!»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo3mrj5hW4Go5KUPeP3Kl82gx2Hz0qukutg1rayIXc-AoWDG5CctIx3pAQKtsDggGVq9ioPG9RnfqGEgAOkIDWHkg1XNj4P5cNBXSdlo2MYV0m9vhIOzjaeI360SGGVA_A0z5bwyqXE3QPCjuQzgHnyHOQGzhCR7Rx3ZiB6lqiQ4GMhUIVnY52gB3G/s960/photo_2022-06-22_13-49-43.jpg
ជាមួយគ្នានេះ សារព័ត៌មាន KBN របស់យើងខ្ញុំ ក៏សូមមេត្ដាខន្ដី និង សូមសម្ដែងនូវការសោកស្ដាយ ផងដែរ ដោយសារការមិនដឹងច្បាស់ អំពីប្រវត្ដិរបស់គូស្នេហ៍ និង ទីកន្លែងរបស់ពួកគាត់រស់នៅ ដើម្បីរៀបរាប់ ប្រាប់ប្រិយមិត្ត ឲ្យបានដឹងច្បាស់ អំពីដំណើរដើមទងទាំងនេះ។ ប៉ុន្ដែអ្វីដែលសំខាន់ នាពេលនេះ យើងបានឃើញ អំពីទិដ្ឋភាព នៃពិធីមង្គលការដ៏អធិកអធម ដោយមានការដង្ហែចូលរោងការ តាមប្រពៃណីដ៏ផូរផង់របស់ដូនតាខ្មែរយើង។

ជាមួយគ្នានេះ កូនក្រមុំ មានរូបសម្ផស្ស ដ៏ស្រស់ស្អាត បានបង្ហាញនូវស្នាមញញឹមមិនដាច់ពីមាត់ បើទោះជាគូស្នេហ៍ប្រចាំជីវិតរបស់គាត់ មានវ័យចំណាស់ណាស់ទៅក្ដី។ ម្យ៉ាងវិញទៀត អ្វីដែលធ្វើឲ្យកំលោះៗ រាប់ម៉ឺន រាប់សែននាក់ កាន់តែច្រណែន និង នឹកស្រមៃ ហើយចង់ឲ្យគូជីវិតរបស់ពួកគេ ស្រឡាញ់ខ្លួនខ្លាំងនោះ គឺត្រង់ថា កូនក្រមុំរូបនេះ បានឱបណែបនិត្យកូនកំលោះវ័យ៨៤ឆ្នាំ ជាម្ចាស់ជីវិត ឥតឈប់ ដោយការញញឹម និង ក្ដីស្រឡាញ់បំផុត អស់ពីបេះដូង៕