ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក លោក Gianni Infantino គ្រោងនឹងដាក់អោយប្រើប្រាស់នូវ អជ្ញាកណ្តាលខ្សែបន្ទាត់ ដែលជាមនុស្សយន្ត ដោយចាប់បាល់ជំហក្រៅល្បែង (Offside) ដោយស្វ័យប្រវត្តិ នៅក្នុងព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសហ្គាតា។

បច្ចេកវិទ្យានេះ ស្រដៀងទៅ VAR ដែរ ក៏ប៉ុន្តែវាទំនើបជាបន្តិច ដោយកីឡាករម្នាក់ៗ នឹងត្រូវបានកាំមេរ៉ាចំនួន១០គ្រាប់ ដេញតាមចាប់ រាល់ចលនាបម្លាស់ទីផ្សេងៗ។ ពេលដែលកីឡាករស្ថិតនៅក្នុងជំហក្រៅល្បែង (Offside) វានឹងផ្តល់សញ្ញាភ្លាមៗទៅដល់អជ្ញាកណ្តាលនៅក្នុងទីលាន។All you need to know about VAR ahead of its Premier League introduction

តែយ៉ាងណាមិញ មិនទាន់មានសេចក្តីសម្រេចណាមួយពី FIFA និង សហព័ន្ធបាល់ទាត់ប្រទេសហ្គាតានៅឡើយនោះទេ ដោយសារតែសង្គ្រាមរុស្សុីអ៊ុយក្រែន ធ្វើអោយកិច្ចប្រជុំនេះ ត្រូវពន្យាពេល។

ក៏ប៉ុន្តែសម្រាប់ FIFA បានសង្ឃឹមយ៉ាងមុះមុតហើយថា នឹងបច្ចេកវិទ្យាថ្មីនេះ នឹងជួយអោយបាល់ទាត់កាន់តែយុត្តិធម៌ និងមានតម្លាភាពថែមទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា​ World Cup 2022 នៅប្រទេសហ្គាតា​ នឹងចាប់ផ្តើមនៅថ្ងៃទី ២១ ខែវិច្ឆកា ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ៕Qatar 2022 World Cup football will be 'fastest' ever - CGTN

ប្រភព: The Sun