រដ្ឋធានីគៀវ៖ ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក បណ្ដាប្រទេសមហាអំណាចលោកខាងលិច រួមមាន សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ជាដើម ជាអ្នកនាំមុខគេ នៅក្នុងការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ ជួយដល់ប្រទេសអ៊ុយក្រែន ប៉ុន្ដែនៅពេលនេះ អាល្លឺម៉ង់ បានចាប់ផ្ដើមបញ្ចេញអាវុធដ៏អាថ៌កំបាំងមួយប្រភេទ ជួយដល់ក្រុងគៀវ ហើយគ្រឿងសឹកប្រភេទ នឹងធ្វើឲ្យកងទ័ពរុស្ស៊ី ជួបគ្រោះអាសន្នធំ។

សារព័ត៌មាន Loadout Room បានដកស្រង់ប្រភព ពីទស្សនាវដ្ដីយោធា Sofrep ចេញផ្សាយ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ថា វាមិនមែនជារឿងអាថ៌កំបាំងនោះទេ សម្រាប់លោកខាងលិច បានផ្តល់នូវប្រព័ន្ធមីស៊ីលប្រឆាំងនឹងរថក្រោះ ហើយអាវុធប្រឆាំងនឹងពាសដែកផ្សេងៗ ជួយដល់កងទ័ពអ៊ុយក្រែន ដើម្បីការពារប្រទេសរបស់ពួកគេ ទប់ទល់ប្រឆាំងនឹងរថក្រោះរបស់កម្លាំងទាហានរបស់រុស្ស៊ី នោះ ហើយអ្វីដែលចាប់អារម្មណ៍នោះការប្រគល់គ្រឿងសព្វាវុធរបស់អាល្លឺម៉ង់ ដែលជាប្រទេសមហាសេដ្ឋកិច្ចកំពូល នៅតំបន់អឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZAMG6lyEthhCAUpGhSDpAssUZbJIsVu7qcdzCoW4MuGb6xukNK29WGl_872FKK0rzEaYs92FdMo8k5gBKpVbAzPz5oI7eZAwGIb06fGfRlp0yTu_hz7vyd_vaRNJWKmgVF7HwVm43YC098TeRqYhkfbwr60ilfxCR7imXoc8HHBS6glF2DRUVN2E3/s693/photo_2022-06-21_10-20-42.jpg

នៅក្នុងចម្បាំងរបស់ប្រទេសមហាអំណាចយោធាលំដាប់លេខ២ នៅពិភពលោក ឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នោះ មានភាពល្បីល្បាញបំផុត ទៅលើប្រព័ន្ធមីស៊ីលប្រឆាំងនឹងរថក្រោះ Javelin របស់សហរដ្ឋអាមេរិក និង ប្រព័ន្ធមីស៊ីល NLAW របស់ចក្រភពអង់គ្លេស ដែលបានផ្ដល់ឲ្យដល់កងទ័ពក្រុងគៀវ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ក៏នៅមានមីស៊ីល ប្រឆាំងនឹងរថក្រោះមួយប្រភេទទៀត ដែលគេនៅមិនទាន់ដឹង ឬទទួលស្គាល់ គឹមីស៊ីល Panzerfaust 3 ដែលមានរហស្សនាមថា មច្ចុរាជផ្ដាច់ជីវិតរថក្រោះ ផលិតឡើង ដោយប្រទេសអាល្លឺម៉ង់។

កាលពីពេលកន្លងទៅ ដោយមានការយល់ព្រម ពីអាល្លឺម៉ង់ ទើបហូល្លង់ដ៍ បានបញ្ជូនប្រព័ន្ធបាញ់រ៉ុក្កែស្វ័យប្រវត្ដិ Panzerfaust 3 ចំនួន៤០០គ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីការពារទឹកដីរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkNo873QnwygalX6yyGkztUY3RT5ceSuOWDKAuOLD2WjoEkO0PyYjmGeFzFt3T1FT2RZCegctqlPRQhPXtR_eWSWgUixknPXOagU3Wy5htmvDZoh1zh3mQ3X9gPvn_xOmnZ2Tr675WXSvkS0JL3d2WajfjtnoR_jZXxX0rT1rcqnI41XpT13tw6Hd8/s794/photo_2022-06-21_10-20-42%20(2).jpg

Panzerfaust 3 មានន័យថា «កណ្តាប់ដៃដែក» ឬ «កណ្តាប់ដៃរថក្រោះ» មានដើមកំណើត នៅក្នុងសង្គ្រាមលោកលើកទី២ ខណៈបងរបស់វា Panzerfaust ត្រូវបានប្រើប្រាស់ នៅក្នុងសង្គ្រាមលោកលើកទី២។ អាវុធប្រភេទនេះ មានប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រឆាំងនឹងរថក្រោះរបស់សម្ពន្ធមិត្ត មកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហើយអ្វីធ្វើឲ្យញាក់សាច់ នាពេលនោះ គឺសហភាពសូវៀត។ អាវុធដ៏មានអានុភាពខ្លាំងក្លា នាពេលនោះ គឺបាញ់តែមួយគ្រាប់ ហើយអាវុធប្រឆាំងនឹងរថក្រោះ ផលិតដោយអាល្លឺម៉ង់ ងាយស្រួលប្រើប្រាស់បំផុត។

ប្រព័ន្ធមីស៊ីលប្រឆាំងនឹងរថក្រោះ Panzerfaust 3 អាចមានប្រសិទ្ធភាពដល់ការកម្ទេចរថក្រោះរបស់រុស្ស៊ី ប្រភេទ T-72, T-80 និង រថក្រោះ T-90 ដែលមានតម្លៃ៤,៥លានដុល្លារ ក្នុងមួយគ្រឿង។ ដូច្នេះការផ្គត់ផ្គង់មីស៊ីលប្រភេទនេះ នឹងមានប្រសិទ្ធភាពខ្លាំង សម្រាប់អ៊ុយក្រែន យកទៅកម្ទេចរថក្រោះរបស់រុស្ស៊ី៕