ភ្នំពេញ ៖ លំនៅដ្ឋានរបស់ពលរដ្ឋចំនួន៤០ខ្នងត្រូវបានភ្លើងឆេះបំផ្លាញ ខ្ទេចគ្មានសល់ អស់ទាំងទ្រព្យសម្បត្តិជាច្រើនទៀតផង ដោយសារបុរសញៀនថ្នាំម្នាក់ ដុតផ្ទះខ្លួនឯង ឆេះរាលដល់ផ្ទះអ្នកជិតខាង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យខាងលើផ្តើមដោយ បុរសញៀនថ្នាំម្នាក់ ដុតផ្ទះខ្លួនឯង ដែលជួលពីគេដើម្បីស្នាក់នៅ បណ្តាលឲ្យឆាបឆេះរាលដល់ផ្ទះអ្នកជិតខាង ចំនួន៧ខ្នង ខូចខាតទាំងទ្រព្យសម្បត្តិអស់ជាច្រើន ។

ជន​បង្កឈ្មោះ លឹ​ម ភា​រុណ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ។

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ អោយ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​​ឃើញ​ជន​បង្ក បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ លុះ​មិន​បាន​ប៉ុន្មាន​ផង ​ជនបង្កជា​ប្តី​ក៏​បាន​យក​ភ្លើង​ដុ.ត​ផ្ទះ​ខ្លួន​ចោល បង្ក​អោយ​មាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង ហើយ​ក៏​បាន​រាលដាល​ជា​បន្តបន្ទាប់​ដល់​ផ្ទះ​ជាប់​នោះ​យ៉ាង​សន្ធោរ​សន្ធៅ​តែ​ម្តង ព្រោះតែ​ផ្ទះ​នៅ​តំបន់​នោះ សង់​ជាប់​ៗគ្នា​យ៉ាង​រដឹក​ ។

​តាម​ប្រភព​​​ដដែលបានបន្ត​ថា ភ្លាម​ៗនោះ​ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ មក​ពី​តាម​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន​គ្រឿង បាន​ចុះ​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង​កំពុង​ឆាបឆេះ ។ ក្រោយ​ការ​ខិតខំ​អន្តរាគមន៍​ប្រមាណ​ជាង​១​ម៉ោង​រួច​មក អណ្តាតភ្លើង បាន​រលត់​​អស់​ទៅ​វិញ ដោយ​បាន​ឆាបឆេះ​បំផ្លាញ​ផ្ទះ​សរុប​៣៧​ខ្នង ។

ក្នុង​ករណី​​ខាងលើ​នេះ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​អគ្គី​ភ័យ​អស់​សរុប​អស់​៤០​គ្រឿង ។ ក្នុង​នោះ​ដែរ មិន​​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​ស្លា.ប់​ឡើយ ។ ដោយឡែក ចំពោះ​ជន​បង្ក​ដែល​ដុ.ត​ផ្ទះ បង្ក​អោយ​មានការ​ឆាបឆេះ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ប​ញ្ចូ​ន​ទៅ​កាន់ ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ច្បារ​អំពៅ​ទី​២ ដើម្បី​សាកសួរ​នាំ និង​បន្ត​នីតិវិធី​ច្បាប់​ផង​ដែរ ៕