ខេត្តកំពត៖ ឆ្កែ​ មេ​មួយ​ក្បាល ត្រូវ​បាន​ពស់ថ្លាន់​មួយ​ក្បាល​ទម្ងន់​ប្រហែល​១៥​គីឡូក្រាម បាន​រួម​រិ​ត​យ៉ាង​ខ្លាំង ធ្វើ​សត្វ​សុ​ខន (​ឆ្កែ​) ទន់​ឆ្អឹង​ងា​.ប់​យ៉ាង​តន់​ហន់​បំផុត​នៅ​ជិត​មាត់​រូងភ្នំ​ក្រពើ ស្ថិត​ក្នុងភូមិ​ព្រៃ​កឹ​ក ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ខេត្តកំពត​។

បើ​តាម​ការ​អោយ​ដឹង​ពី​ព្រះ​តេ​ជ្ជ​គុណ គង់នៅ​វត្ត​ភ្នំ​ក្រពើ បាន​មាន​សង្ឃដីកា​ថា នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២២ ខណៈ​ពេល​ព្រះសង្ឃ​ក្នុង​វត្ត កំពុង​តែ​រៀន​ធម៌ ស្រាប់តែ​ឮ​សំឡេង សុនខ (​ឆ្កែ​) ស្រែក​រំពង​ភូមិ​នៅ​ជិត​មាត់​រូង​តែ​ម្តង​។

ព្រះ​តេ​ជះគុណ មាន​សង្ឃដីកា​បន្ត​ថា ពេល​នោះ ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត មិន​បាន​ចុះ​ទៅ​មើល សុនខ (​ឆ្កែ​) វត្ត​ស្រែក​នោះ​ទេ ព្រោះ​ព្រះសង្ឃ​អង្គ​ខ្លះ​ទើបតែ​បួស ដូចនេះ​មានការ​ភ័យ​ខ្លាច​។ ភ្លាម​ៗ​នោះ ព្រះសង្ឃ​ក៏​និមន្ត​មក​ជុំ​គ្នា ហើយ​ក៏​បាន​និមន្ត​ចុះ​តាម​កាំជណ្ដើរ ទៅ​កាន់​មាត់​រូង​នោះ ស្រាប់តែ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​យ៉ាង​ធំ កំពុង​តែ​រួមរឹត​មេ សុនខ (​ឆ្កែ​) តែ​ម្តង​។

ព្រះ​អង្គ​មាន​សង្ឃដីកា​បន្ត​ទៀត​ថា ដោយ​ឃើញ​ហេតុការណ៍​ដ៏​កម្រ​នេះ ព្រះសង្ឃ​ក៏​បាន​យក​ដើម​ឬ​ស្សី បុក​សត្វ​ពស់ថ្លាន់​ដែល​កំពុង​រួមរឹត​សុនខ​មេ (​ឆ្កែ​)​នោះ ។ ហើយ​មិនយូរ​ប៉ុន្មាន ពស់ថ្លាន់​មួយ​ក្បាល​នោះ ក៏​បាន​លា​ពី​ការ​រួមរឹត​សុនខ​មេ (​ឆ្កែ​) ហើយ​ពស់ថ្លាន់​នោះ​លូន​ចូល​ក្នុង​រូងភ្នំ​វិញ​បាត់​ទៅ​។

ព្រះសង្ឃ​គង់នៅ​វត្ត​ភ្នំ​ក្រពើ មាន​សង្ឃដីកា​បន្ថែម​ថា ពស់ថ្លាន់​ជា​ច្រើន​ក្បាល ត្រូវ​បាន​ព្រះសង្ឃ​ប្រទះ​ឃើញ​ផង​ដែរ​។

ព្រះ​អង្គ​មាន​សង្ឃដីកា​បន្ថែម​ទៀត​ថា នៅ​ក្នុង​រូងភ្នំ​ដែល​ពស់ថ្លាន់​នៅ​នោះ អ្នកស្រុក​ក៏​បាន​ស្គាល់​ថា ជា​រូងភ្នំ​ក្រពើ ព្រោះ​កាលពីដើម​ឡើយ គឺ​មាន​ក្រពើ​រស់នៅ​ក្នុង​រូងភ្នំ​ហ្នឹង ហើយ​បើ​មាន​អ្នក​ចង់​ឃើញ​ក្រពើ​នៅ​ក្នុង​រូងភ្នំ​ហ្នឹង ទាល់តែ​អុជ​ធូប​បួងសួង​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី ទើប​ក្រពើ​បណ្ដែត​ខ្លួន​អោយ​ឃើញ​។ ប៉ុន្តែ​ឥឡូវនេះ គឺ​បាត់​ក្រពើ​ទៅ​ហើយ មាន​តែ​ពស់ថ្លាន់​មក​រស់នៅ​ក្នុង​រូងភ្នំ​នោះ​វិញ​ម្ដង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ភូមិ​ភ្នំ​ខ្យង និង​អ្នក​ភូមិ​ព្រៃ​កឹ​ក ក៏​បាន​ប្រើ​ថ្នាំ​ស​ម្លា​ប់​ពស់ថ្លាន់ ធ្វើ​ឱ្យ​ងា​ប់​ជា​ហូរហែ ព្រោះថា ពស់ថ្លាន់​ទាំងនោះ តែងតែ​លូន​ទៅ​ចាប់​មាន់ ទា​របស់​អ្នក​ភូមិ​ធ្វើ​ជា​អាហារ​ជា​ញឹកញាប់​ផង​ដែរ​ ៕