លោកអ្នកប្រាកដជាធ្លាប់បានដឹងអំពីប្រភេទនៃជំងឺផ្លូវចិត្តជាច្រើនកន្លងមកហើយ ជាមួយគ្នានេះក៏មានមនុស្សជាច្រើនធ្លាប់លឺពីជំងឺផ្លូវចិត្តដែលមានឈ្មោះថា Hikikomori នេះផងដែរ ។ ពាក្យ Hikikomori នេះត្រូវបានគេដឹងថាគឺជាពាក្យរបស់ជំងឺផ្លូវចិត្តមួយប្រភេទនៅក្នុងប្រទេសជប៉ុន ដោយវាត្រូវបានគេដឹងថា ជារោគសញ្ញាផ្លូវចិត្តដែលអ្នកជំងឺតែងតែមើលរំលង ទុកវារយៈពេលយូរមិនព្រមព្យាបាល ។

Hikikomori ឬភាសាជប៉ុន (引きこもり) គឺជារោគសញ្ញានៃជំងឺផ្លូវចិត្តុំម្យ៉ាងដែលអ្នកជំងឺមានទំនោរនឹងអាកប្បកិរិយាដែលដាច់ឆ្ងាយពីសង្គម មិនចូលចិត្តជួបមនុស្ស តែងតែឃាំងខ្លួនឯងក្នុងបន្ទប់ ឬចាក់សោរខ្លួនឯងក្នុងផ្ទះ ឬទីកន្លែងងងឹតជាដើម ។Center for Japanese Mental Health » Japan's mental health, still not much  improved

ដោយយោងទៅតាមក្រសួងសុខាភិបាលជប៉ុនបានធ្វើការកំណត់និយមន័យ Hikikomori ថា គឺជាជំងឺផ្លូវចិត្តម៉្យាងដែលធ្វើឲ្យអ្នកជំងឺផ្តាច់ខ្លួនចេញពីសង្គមខាងក្រៅអស់រយៈពេលប្រាំមួយខែ ឬច្រើនជាងនេះ ដោយពួកគេមានការប្រាស្រ័យទាក់ទងគ្នាតែជាមួយមនុស្សនៅក្នុងផ្ទះតែប៉ុណ្ណោះ។

ជាមួយគ្នានេះបើយើងទៅតាមរដ្ឋាភិបាលបានធ្វើការប៉ាន់ប្រមាណថា ក្នុងប្រទេសជប៉ុនមានអ្នកកើតមាននូវជំងឺ Hikikomori នេះប្រហែលជា ១.១៥ លាននាក់ ។ ដោយឡែកបើយោងទៅតាមលោក Saito Tamaki ដែលជាគ្រូពេទ្យវិកលចរិតមានជំនាញខាងជំងឺផ្លូចិត្ត Hikikomori និងជាអ្នកបង្កើតពាក្យនេះ មានប្រសាសន៍ថា ចំនួននៃអ្នកជំងឺដែលកើតមានជំងឺ Hikikomori នេះអាចមានរហូតដល់ទៅ២លាននាក់ឯណោះ។

ខាងក្រោមនេះគឺជាលក្ខណៈ និងសញ្ញាសម្គាល់ខ្លះនៃអ្នកជំងឺ Hikikomori ៖

– ជារឿយៗខ្វះទំនុកចិត្តលើខ្លួនឯង
– មានការភ័យខ្លាចនៃការប្រាស្រ័យទាក់ទងជាមួយមនុស្ស
– មានបញ្ហាបុគ្គលិកលក្ខណៈ
– ភាគច្រើនបានចាក់សោខ្លួនឯងក្នុងបន្ទប់ ព្រមទាំងបដិសេធមិនទៅសាលារៀន ឬធ្វើការ
– ចូលចិត្តនាំខ្លួនេងទៅកន្លែងដែលមានអារម្មណ៍ថាមានសុវត្ថិភាព ដោយមិនមានទំនាក់ទំនងជាមួយអ្នកដទៃ
– តែងតែមានអារម្មណ៍ឯកកោ ថប់បារម្ភ និងធ្លាក់ទឹកចិត្តជាដើ៕World Mental Health Day: California dreaming: We don't fix joy, then why  must we fix sadness? - The Economic Times