ខេត្តព្រះសីហនុ- ស្នងការនគរបាលខេត្តព្រះសីហនុលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ប្រាប់បណ្តាញផ្សព្វផ្សាយថា សមត្ថកិច្ចនឹងចាត់វិធានការ លើថ្នាំជក់ប្រភេទថ្មី ឬបារីអេឡិកត្រូនិក (Vape) ក្រោយមានសំណូមពរពីប្រជាពលរដ្ឋ ជាមាតាបិតា អាណាព្យាបាល ថាថ្នាំជក់ប្រភេទថ្មីនេះ កំពុងពង្វក់យុវជន។May be an image of 3 people, people standing and military uniform
មានការកត់សម្គាល់ពីអ្នកជំនាញផ្នែកសុខភាពថា ការប្រើប្រាស់បារីប្រភេទថ្មី ឬបារីអេឡិកត្រូនិក (Vape) ក្នុងពេលបច្ចុប្បន្នគឺមានសន្ទុះខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់ភាគច្រើនជាយុវជន ស្របពេលដែលការស្រាវជ្រាវខ្លះបានឱ្យដឹងថា ការប្រើប្រាស់បារីប្រភេទថ្មីនេះ គឺផ្តល់ឥទ្ធិពលអាក្រក់ ស្មើនឹងការប្រើប្រាស់បារីធម្មតា ហើយក៏ជាភ្នាក់ងារចម្លងរោគរហ័ស ដែលកើតចេញពីការប្រើប្រាស់ឧបករណ៏ជក់រួមគ្នា ហើយវាក៏ជាច្រកទ្វារដែលអាចឆ្ពោះទៅកាន់ការប្រើប្រាស់គ្រឿងញៀន ផងដែរ៕YOOZ: Vape One-Stop-Shop - Lets Make A Change
ប្រភព: Huy Bunleng News