ហានិភ័យខ្ពស់នៃការមានផ្ទៃពោះ គឺជាលក្ខខណ្ឌដ៏គ្រោះថ្នាក់មួយសម្រាប់ស្រ្ដីដែលកំពុងតែពរពោះ ។ ដោយវាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពម្តាយ និងទារក ដែលអាចបណ្តាលឱ្យស្រ្ដីជួបនូវគ្រោះថ្នាក់ ឬស្លាប់បានយ៉ាងងាយ ក្នុងអំឡុងពេលមានផ្ទៃពោះ អំឡុងពេលសម្រាល ឬក្រោយពេលសម្រាលកូនជាដើម ។ ដូច្នេះហើយទើបជាហេតុផលមួយដែលទាមទារឲ្យស្រ្ដីដែលកំពុងពរពោះទាំងអស់មានការត្រួតពិនិត្យសុខភាព និងមើលថែរក្សាខ្លួនឲ្យល្អនឹងល្អិតល្អន់បំផុត។

បើយោងទៅតាមលោកវេជ្ជបណ្ឌិត Thitiphan Nuamsiri ជាអ្នកឯកទេសសម្ភព-រោគស្ត្រី ឯកទេសផ្នែកវេជ្ជសាស្ត្រមាតា និងទារក (MFM) នៃមន្ទីរពេទ្យ Nawavej បានផ្តល់ចំណេះដឹងដ៏មានប្រយោជន៍មួយសម្រាប់ស្រ្ដីដែលកំពុងតែមានផ្ទៃពោះទាំងអស់ដើម្បីឲ្យមានការយល់ដឹងកាន់តែច្បស់ពីគ្រោះថ្នាក់ និងវិធីការពារខ្លួនពីការមានផ្ទៃពោះដែលមានហានិភ័យខ្ពស់ ។
កត្តាដែលបណ្ដាលឲ្យស្រ្ដីមានផ្ទៃពោះទាំងអស់ប្រឈមនឹងហានិភ័យខ្ពស់នៃការមានផ្ទៃពោះមានដូចជា ៖

– ស្រ្ដីមានប្រវត្តិនៃការមានផ្ទៃពោះពីមុនដូចជា កើតមុន កើតមិនគ្រប់ខែ ការសម្រាលកូនតូច ឬធំខុសប្រក្រតី
– មានប្រវត្ថិធ្លាប់រលូតកូនញឹកញាប់
– ធ្លាប់មានទារកពិការ ឬស្លាប់ក្នុងផ្ទៃ
– មានប្រវត្តិគ្រួសារកើតមានជំងឺទឹកនោមផ្អែម
– មានផ្ទៃពោះភ្លោះ
– ស្ត្រីមានផ្ទៃពោះដែលមានអាយុក្រោម 18 ឆ្នាំឬលើសពី 35 ឆ្នាំ
– ស្ត្រីមានផ្ទៃពោះដែលមានកម្ពស់តិចជាង 140 សង់ទីម៉ែត្រ
– ស្ត្រីមានផ្ទៃពោះលើសទម្ងន់
– ស្រ្ដីមានជំងឺពីកំណើតដូចជា SLE , ក្រពេញទីរ៉ូអ៊ីត , ភាពស្លេកស្លាំង , ជំងឺបេះដូង និងជំងឺឆ្លងជាដើម
– មានដុំសាច់ក្នុងស្បូន ឬអូវែ ហូរឈាមតាមទ្វារមាស ឬបានទទួលការវះកាត់សម្ភព និងរោគស្ត្រី
– ក្រុមឈាមអវិជ្ជមាន Rh
– មានការប្រើប្រាស់សារធាតុញៀន ការញៀនស្រា ការជក់បារី
– ឧស្សាហ៍មានភាពស្លេកស្លាំង អស់កម្លាំង និងងាយអស់កម្លាំង
– ទារកលូតលាស់យឺតក្នុងផ្ទៃ ឬមិនមានការលូតលាស់ល្អ
– ហ្សែន ឬក្រូម៉ូសូមទារកមានភាពមិនប្រក្រតី និងមានពិការភាពពីកំណើត
– ជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ
– សម្ពាធឈាមខ្ពស់
– និងការពុលអំឡុងពេលមានផ្ទៃពោះជាដើម៕

Coping with Advanced Melanoma During Pregnancy - The Skin Cancer Foundation