ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ផេក Angkor Green Gardens by Dara បានប្រកាសជាថ្មីម្ដងទៀតថា “សួន បៃតងអង្គរ” ឬ ត្រូវបានគ្រប់គ្នាស្គាល់ថាជា “ភូមិវប្បធម៌” នឹងបើកដំណើរទទួលភ្ញៀវឱ្យចូលទស្សនាចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ដោយឥតគិតថ្លៃ។

យ៉ាងណាមិញ​ Angkor Green Gardens by Dara បានបញ្ជាក់នៅលើផេកផ្ទាល់ខ្លួនថា៖ “សូមស្វាគមន៍មកកាន់ សួនបៃតងអង្គរ របស់សណ្ឋាគារ តារា គ្រុប។ សួនច្បារទំហំ ២១ហិចតា ដែលមានប្រវត្តិដ៏សម្បូរបែប សួនឧទ្យាន សិប្បកម្ម និង រូបចម្លាក់ដ៍ស្រស់ស្អាតជាច្រើនមួយនេះ នឹងបើកទទួលសាធារណជន ចាប់ពីថ្ងៃទី១៨ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ដោយឥតគិតថ្លៃ។”

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន « ភូមិវប្បធម៌កម្ពុជា » បានប្រកាសបិទអាជីវកម្មទាំងស្រុងរបស់ខ្លួន​ នៅខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែ ​ហើយក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម បន្តទៀតបាននោះទេ​ ៕