អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda នឹងកំណត់គោលការណ៍ថ្មីមួយសម្រាប់ជ្រើសរើសកីឡាករជម្រើសជាតិ ដែលគោលការណ៍នេះលោកមិនធ្លាប់បានប្រើក្នុងការជ្រើសរើសកីឡាករជម្រើសជាតិកម្ពុជាឡើយកន្លងមក។

អ្នកចាត់ការជនជាតិជប៉ុនមើលឃើញថា កីឡាករកម្ពុជារត់មិនទាន់ល្អគ្រប់គ្រាន់ តាមការចង់បានរបស់លោកក្នុងការប្រកួតវគ្គជម្រុះ AFC Asian Cup នៅប្រទេសឥណ្ឌានោះទេ។May be an image of 4 people, people standing and outdoors

លោក HONDA បានលើកឡើងថា “ខ្ញុំនឹងមិនជ្រើសរើសយកចូលជម្រើសជាតិទេប្រសិនបើ រត់មិនដល់ ២០,៥ (30-15 intermittent fitness test)។ បើនិយាយឲ្យស្មោះត្រង់ វាជាការធ្វើតេស្តមួយដ៏ឆ្កួត ដែលខ្ញុំមិនដែលឃើញពីមុនមក ប៉ុន្តែសម្រាប់ពេលនេះខ្ញុំត្រូវតែជ្រើសរើសយកវា (តេស្ត)។ ដឹងអត់ ហេតុអ្វី ខ្ញុំមិនប្រើច្បាប់ដ៏ឆ្កួតហ្នឹងពីមុនមក?…តែពេលនេះយើងត្រូវបើវាហើយគឺដើម្បីចង់ឈ្នះក្រុមទាំងអស់ហ្នឹង។ ខ្ញុំឃើញថា យើងលេងមិនសូវរត់សោះ បើមើល២០នាទីដំបូងពេលប៉ះ អាហ្វហ្គានីស្ថាន វិញយើងរត់មិនដល់គេផង។”May be an image of 2 people, indoor and text

អ្នកចាត់ការសញ្ជាតិជប៉ុនបានសង្កត់ធ្ងន់ថា ច្បាប់នេះកម្ពុជានឹងប្រើវា ពេលកោះហៅកីឡាករចូលជម្រើសជាតិលើកក្រោយ ហើយប្រសិនបើកីឡាករណាមិនអាចរត់បានតាមការកំណត់ ២០,៥ លោកនឹងបញ្ជូនកីឡាករដែលបានកោះហៅនោះទៅក្លិបវិញ៕

ប្រភព: Cambodia 2023