ជួនកាលការឈឺក្រពះមិនមែនសុទ្ធតែបណ្តាលមកពីដំបៅរ៉ាំរ៉ៃ ឬពីការឆ្លងមេរោគបាក់តេរីនៅក្នុងក្រពះនោះទេ។ ប៉ុន្តែពេលខ្លះវាក៏អាចបណ្តាលមកពីភាពតានតឹង និងអាកប្បកិរិយាមួយចំនួនផងដែរ ។
ខាងក្រោមនេះគឺជាវិធីបំបាត់ និងការពារការឈឺក្រពះរបស់ប្រជាជនដែលអ្នកអាចអនុវត្តន៍តាមបាន ។

1. កាត់បន្ថយភាពតានតឹង
ការមានអារម្មណ៍តានតឹងដោយមិនព្យាយាមសម្រាក នោះវានឹងធ្វើឱ្យក្រពះរបស់អ្នកបញ្ចេញទឹកក្រពះច្រើន ហើយទឹកក្រពះនឹងបំផ្លាញស្រទាប់ក្រពះដែលធ្វើឲ្យមានការឈឺក្រពះ។ ដូច្នេះប្រសិនបើអ្នកកំពុងតែមានបញ្ហាទាំងនេះ អ្នកគួរតែរកវិធីដោះស្រាយ និងបន្ធូរភាពតានតឹងដោយការហាត់ប្រាណឱ្យបានគ្រប់គ្រាន់ ដើរលេងវិស្សមកាល ឬស្វែងរកចំណូលចិត្តដែលអ្នកចូលចិត្តធ្វើ។Japanese Vocabulary Related to the Concept of Family

2. ជៀសវាងការបរិភោគអាហារដែលប៉ះពាល់អវិជ្ជមានដល់ក្រពះ
អាហារដែលធ្វើឱ្យឈឺក្រពះរួមមាន ៖ អាហារដែលពិបាករំលាយដូចជាសាច់ជ្រូក និងសាច់គោ អាហារដែលមានជាតិខ្លាញ់ខ្ពស់ និងអាហារចៀនដែលមានខ្លាញ់នៅក្នុងក្រពះយូរ ធ្វើឱ្យក្រពះបញ្ចេញទឹកក្រពះដែលមានជាតិអាស៊ីតក្នុងបរិមាណច្រើន។ ម្យ៉ាងទៀត ជាតិអាល់កុល កាហ្វេ តែខ្មៅ និងតែបៃតង ដែលអ្នកទទួលទានវាក្នុងបរិមាណច្រើន នោះវានឹងធ្វើឱ្យក្រពះ រំញោចការបញ្ចេញទឹកក្រពះ ក្នុងបរិមាណខ្ពស់ដូចគ្នា ។ ម្យ៉ាងទៀត កុំញ៉ាំរបស់ផ្អែមច្រើនពេកដូចជា សូកូឡា និងនំខេក រួមបញ្ចូលទាំងអាហារដែលធ្វើឱ្យរលាកភ្នាសក្រពះ ដូចជាទឹកក្រូច ឬទឹកខ្មេះ និងគ្រឿងទេសហឹរ។ល។

3. ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់
ប្រព័ន្ធសរសៃប្រសាទស្វ័យ័ត ទាំងប្រព័ន្ធសរសៃប្រសាទ sympathetic និង parasympathetic គ្រប់គ្រងមុខងាររបស់ក្រពះ។ ប្រសិនបើប្រព័ន្ធសរសៃប្រសាទទាំងពីរមិនដំណើរការក្នុងតុល្យភាព វានឹងជះឥទ្ធិពលអវិជ្ជមានដល់ការងាររបស់ក្រពះ។ ដូច្នេះហើយ ការគេងឱ្យបានគ្រប់គ្រាន់គឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីធ្វើឱ្យមានតុល្យភាពនៃដំណើរការនៃប្រព័ន្ធសរសៃប្រសាទស្វ័យ័តរបស់ក្រពះ ។Saying Goodnight in Japanese – Oyasumi (おやすみ) | Coto Academy

4. ហាមជក់បារី
ការជក់បារីធ្វើឱ្យសរសៃឈាមក្នុងស្រទាប់ក្រពះរួមតូច លំហូរឈាមខ្សោយ និងធ្វើឱ្យស្រទាប់ក្រពះចុះខ្សោយ។ លើសពីនេះទៅទៀត ការជក់បារីក៏បានបង្កើនការបញ្ចេញទឹកក្រពះ ដែលបំផ្លាញស្រទាប់ខាងក្នុងនៃក្រពះ និងបណ្តាលឱ្យឈឺពោះធ្ងន់ធ្ងរផងដែរ ។ ហើយប្រសិនបើអ្នកមិនឈប់ជក់បារីទេនោះ វានឹងកាន់តែធ្វើឱ្យមានអាការៈឈឺក្រពះរ៉ាំរ៉ៃ។

5. ជ្រើសរើសអាហារដែលជួយសម្រាលការឈឺចាប់ក្រពះ
អាហារដែលល្អសម្រាប់ក្រពះពេលឈឺពោះ គឺជាអាហារដែលងាយរំលាយ សម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនទាប ជាតិសរសៃ ព្រមទាំងមានជាតិស្ករ និងខ្លាញ់តិច។ ឧទាហរណ៍មួយចំនួននៃអាហារដែលល្អសម្រាប់ក្រពះមានដូចជា ៖ ស្ពៃក្តោប , ផ្លែរ៉ាឌីឆៅ , ស្ពៃក្តោបចិន , ការ៉ុត , ស្ពៃក្តោបជប៉ុន , ចេក , ប៉េងប៉ោះ , តៅហ៊ូ , ត្រីស និងត្រីសាម៉ុង ។ល។Japanese Food: Top 10 Dishes from Sashimi to Yakitori Chicken - NDTV Food

លើសពីនេះ វិធីត្រឹមត្រូវក្នុងការរៀបចំអាហារក៏អាចជួយសម្រួលដល់ការឈឺក្រពះបានផងដែរ ។ វិធីសាស្រ្តមានដូចខាងក្រោម៖ ហាន់ជាបន្ទះស្តើងៗ ចម្អិនដោយការស្ងោរ ឬចំហុយ ជៀសវាងការប្រើប្រេងចម្អិនអាហារ និងជៀសវាងការបរិភោគឆៅ។ល។

ប្រសិនបើការឈឺក្រពះរបស់លោកអ្នកនៅតែមិនមានការធូរស្រាល ឬ ការឈឺចាប់នៅតែបន្តកើតមាន និងធ្ងន់ធ្ងរទៅ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញឲ្យបានឆាប់រហ័ស៕