មានស្រ្ដីជាច្រើនដែលមានក្ដីកង្វល់ចំពោះសុខភាពរបស់ពួកគេ បន្ទាប់ពីសម្រាលកូនរួច។ ដោយពួកគេភាគច្រើន មិនសូវបានយល់ដឹងច្រើនអំពីបញ្ហាសុខភាព ទើបជាហេតុធ្វើឲ្យពួកគេជួបប្រទះនូវបញ្ហាសុខភាពមួយចំនួន ព្រមទាំងជួបនូវវិបត្តិផ្លូវចិត្តក្រោយពេលសម្រាលផងដែរ ។ ដូច្នេះប្រសិនជាអ្នកចង់ទទួលបានសុខភាពល្អ និងសុវត្ថិភាពចំពោះរាងកាយ ក៏ដូចជាផ្លូវចិត្ត អ្នកគួរតែចៀសវាងធ្វើនូវរឿងទាំងអស់នេះ ក្រោយពេលសម្រាលកូនរួច ។Body After Baby - What Happens After Birth to Your Body? ខាងក្រោមនេះគឺជារឿងទាំង៤យ៉ាងដែលអ្នកម្ដាយគ្រប់រូបមិនគួរធ្វើ ដើម្បីទទួលបានសុវត្ថិភាពសម្រាប់សុខភាពរាងកាយរបស់ខ្លួន ៖
1. ហាមលើករបស់ធ្ងន់ៗ
ត្រូវចងចាំជានិច្ចថា របួសក្រោយពេលសម្រាលត្រូវការពេលវេលាយូរដើម្បីជាសះស្បើយ។ ដូច្នេះក្រោយពេលសម្រាលកូនរួច ស្រ្ដីគ្រប់រូបត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងក្នុងការលើករបស់ធ្ងន់ៗ ព្រោះការលើករបស់ធ្ងន់ៗនឹងធ្វើឱ្យសាច់ដុំពោះកន្ត្រាក់ ហើយមានឱកាសធ្វើឲ្យស្បូនរបើក នឹងបង្កឱ្យមានភាពយឺតផងដែរ ។ ជាពិសេសសម្រាប់ស្រ្ដីដែលសម្រាលដោយការវះកាត់ នោះឱកាសនៃការបើកឬរហែកមុខរបួសគឺខ្ពស់ខ្លាំងណាស់ ។
2. កុំធ្វើលំហាត់ប្រាណខ្លាំងៗ
លំហាត់ប្រាណខ្លាំងៗ គឺជារឿងមួយដែលត្រូវបានគេហាមឃាត់ចំពោះស្រ្ដីក្រោយសម្រាល ដោយការហាត់ប្រាណខ្លាំងៗអាចធ្វើឱ្យសាច់ដុំពោះកន្ត្រាក់។ ប៉ុន្តែប្រសិនជាចង់ហាត់ប្រាណនោះ ស្រ្ដីទាំងអស់អាចធ្វើលំហាត់ប្រាណស្រាលៗ ក៏ដូចជាការដើរជុំវិញផ្ទះបាន ។
3. កាត់បន្ថយភាពតានតឹង
ភាពតានតឹងហួសហេតុ ក៏ជាការរួមចំណែកមួយចំពោះការធ្លាក់ទឹកចិត្តក្រោយពេលសម្រាលចំពោះស្រ្ដីគ្រប់រូបផងដែរ ។ ដោយស្ថានភាពនេះអាចត្រូវបានរកឃើញប្រហែល 70-80% ចំពោះម្តាយដែលមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលកូនលើសពី៤សប្តាហ៍ ។ ដូច្នេះស្រ្តីទាំងអស់ដែលអស់គួរតែកាត់បន្ថយនូវភាពតានតឹងដើម្បីចៀសវាងនូវបញ្ហាទាំងអស់នេះ ។
4. ហាមប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា
ក្រោយពីសម្រាលកូនរួច ស្រ្ដីគ្រប់រូបមិនត្រូវបានណែនាំឲ្យមានការប្រើប្រាស់ថ្នាំ ក៏ដូចជាការទទួលទាននូវឱសថផ្សេងៗដោយគ្មានការណែនាំ និងអនុញ្ញាតពីក្រុមគ្រូពេទ្យជាដាច់ខាត ។ ដោយសារតែសារធាតុនៃថ្នាំមួយចំនួនអាចធ្វើឲ្យមានផលប៉ះពាល់ដល់ទឹកដោះ ក៏ដូចជាមានឥទ្ធិពលអាក្រក់ចំពោះទារកផងដែរ៕12 Ways Your Body Changes After Childbirth