ខេត្តព្រះសីហនុ៖ ពិតជាឃោរឃៅពេកហើយ បុរសជនជាតិចិនជាប្តី បានផ្ទុះជម្លោះជាមួយប្រពន្ធ ឈានទៅដល់ការប្រើហិង្សា ដោយបុរសជាប្តី បានយកកាំបិត ចុងស្រួច ទៅចាក់.ប្រពន្ធ ហើយបានលើកទម្លាក់ ប្រពន្ធ ពីអគារសណ្ឋាគារសមុទ្រខៀវ ស្លាប់គួរឱ្យសង្វេគជាទីបំផុត។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចខេត្តព្រះសីហនុបានចុះទៅដល់ ហើយក៏បាននាំខ្លួន ជនសង្ស័យជាប្តីយកទៅសួរនាំ ក្នុងករណីប្រើហឹង្សាចាក់សម្លាប់ប្រពន្ធ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ Ran Wei Xia អាយុ៣០ ឆ្នាំ មានមុខរបរ ធ្វើការក្នុងក្លឹប។ ឯជនសង្ស័យឈ្មោះ Hao Hong Wei ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា មានករណីហឹង្សា ប្តីប្រពន្ធឈ្លោះប្រកែកគ្នា ឈានដល់មានហឹង្សា ប្តីប្រើប្រាស់កាំបិតចុងស្រួចចា.ក់សម្លា.ប់ប្រពន្ធ និងលើកទម្លាក់ពីលើអគារមកដល់ដីបណ្តាលឲ្យស្លា.ប់ភ្លាមៗតែម្តង ស្ថិតនៅលើអគារស្នាក់នៅ នៃសណ្ឋាគារសមុទ្រខៀវ នៅក្រុម១ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំ ដើម្បីបន្តនីតិវិធី​ ៕