រដូវក្ដៅនៅក្នុងតំបន់ប៉ែកអាស៊ី ពិតជាធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពរាងរបស់មនុស្សគ្រប់រូប ។ នៅពេលដែលរាងកាយឡើងកម្ដៅ និងខ្វះឈាម វានឹងធ្វើឲ្យរាងកាយឡើងកម្ដៅ សំលេងខ្សោយ សក់ស្ងួត ឧស្សាហ៍វិលមុខ និងឈឺក្បាល… ។

បើយោងទៅតាមអ្នកជំនាញខាងឱសថបុរាណចិនបានចាត់ទុករដូវក្តៅជា “ពេលវេលាដ៏វែងនៃឆ្នាំ” ដើម្បីធ្វើអោយរាងកាយចុះខ្សោយ និងទ្រុឌទ្រោម ។ ប៉ុន្តែប្រសិនបើអ្នកបន្ថែមអាហារ ៣ ប្រភេទខាងក្រោមនេះជាប្រចាំ នោះវានឹងជួយបំពេញបន្ថែមឈាម និងចិញ្ចឹមស្បែករបស់អ្នក កាត់បន្ថយស្នាមអុចខ្មៅយ៉ាងមានប្រសិទ្ធភាព ដែលល្អខ្លាំងណាស់សម្រាប់ស្ត្រី។

1. ផ្លែពុទ្រាក្រហម

នៅពេលនិយាយអំពីអាហារបំប៉នឈាម គឺត្រូវអ្នកនឹកទៅដល់ផ្លែពុទ្រាក្រហម ដែលសម្បូរទៅដោយវីតាមីន អាស៊ីតអាមីណូ ហ្វ្រូតូស សារធាតុរ៉ែ និងសារធាតុចិញ្ចឹមមានប្រយោជន៍ផ្សេងទៀតសម្រាប់រាងកាយ។ បើយោងទៅតាមឱសថបុរាណចិនជឿថា ផ្លែពុទ្រាក្រហមមានលក្ខណៈក្តៅ ដែលមានប្រសិទ្ធិភាពក្នុងការជួយឈាម និងជំរុញចរាចរឈាមនៃរាងកាយទាំងមូល។ជាមួយគ្នានេះវាក៏សម្បូរទៅដោយ វីតាមីន B5 និង B6 ដែលមានប្រយោជន៍ដល់ស្បែក ដែលជួយស្បែកមិនឱ្យចាស់ , ការពារកោសិកាដែលបង្កគ្រោះថ្នាក់ , ជួសជុលការខូចខាតនៅលើស្បែក, ប្រឆាំងនឹងការរលាកនិងអុកស៊ីតកម្មល្អ។លើសពីនេះវីតាមីន B5 ក៏ជួយស្បែកក្បាលឱ្យកាន់តែមានសុខភាពល្អ សក់លូតលាស់ល្អ ការពារការជ្រុះសក់ និងខូចសរសៃសក់ផងដែរ ។

យោងតាមការស្រាវជ្រាវវិទ្យាសាស្ត្របង្ហាញថា ផ្លែពុទ្រាក្រហមអាចបង្កើនមាតិកានៃកោសិកាឈាមក្រហមក្នុងឈាម ធ្វើឱ្យស្បែកកាន់តែមានពណ៌ផ្កាឈូក និងភ្លឺចាំង ព្រមទាំងផ្ដល់នូវប្រសិទ្ធភាពនៃការធ្វើឱ្យស្បែកស្រស់ស្អាតថែមទៀតផង ។ផ្លែពុទ្រាក្រហមមិនត្រឹមតែមានរស់ជាតិឆា្ងញ់នោះទេ  ថែមទាំងមានប្រយោជន៌ចំពោះសុខភាពទៀត - YouTube

2. ផ្លែទំពាំងបាយជូ

ផ្លែទំពាំងបាយជូ គឺជាផ្លែឈើដ៏ពេញនិយមមួយសម្រាប់រដូវក្តៅ។ ផ្លែទំពាំងបាយជូមានរសជាតិផ្អែមឆ្ងាញ់ ដែលត្រូវបានឱសថបុរាណថ្នាំចិននិយាយថា ផ្លែទំពាំងបាយជូមានភាពកក់ក្តៅ និងមានប្រសិទ្ធភាពក្នុងការបើកលំពែង និងក្រពះ។ ជាមួយគ្នានេះវាក៏មានឥទ្ធិពលអុកស៊ីហ្សែនទៅកាន់ ឈាម និង ក្រលៀនផងដែរ ។
ជាងនេះទៅទៀត ផ្លែទំពាំងបាយជូក៏មានសមត្ថភាពក្នុងការជួយបង្កើនជាតិស្ករក្នុងឈាមទាបយ៉ាងមានប្រសិទ្ធភាព សម្បូរទៅដោយសារធាតុ Anthocyanins ដែលរលាយជាតិខ្លាញ់ និងរលាយក្នុងទឹក ជួយប្រឆាំងនឹងអុកស៊ីតកម្ម ធ្វើឱ្យស្បែកភ្លឺថ្លា ជួយឱ្យចិញ្ចឹមឈាម និងធ្វើឱ្យស្បែកស្អាត ព្រមទាំងជួយបំបាត់ស្នាមអុចខ្មៅ និងកាត់បន្ថយសារធាតុពណ៌នៅក្រោមស្បែក ធ្វើឱ្យស្បែកទន់ និងភ្លឺរលោងថែមទៀតផង ។Fresh Table Grape Offers From Lebanon - Tridge

3. ទឹកមាត់ត្រចៀកកាំ

ទឹកមាត់ត្រចៀកកាំ ជាអាហារមួយប្រភេទដែលសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន។ ដោយការទទួលទានទឹកមាត់ត្រចៀកកាំច្រើន ក៏អាចជួយចិញ្ចឹមសួត និងផ្តល់សំណើមដល់សួតផងដែរ។ ដោយឡែកសម្រាប់អ្នកជក់បារីរយៈពេលវែង ការទទួលទានទឹកមាត់ត្រចៀកកាំក៏មានប្រសិទ្ធភាពជួយជំរុញលំហូរឈាមក្នុងសួត ជួយកាត់បន្ថយសម្ពាធ និងបន្ទុកលើសួតផងដែរ ។

លើសពីនេះទឹកមាត់ត្រចៀកកាំ ក៏សម្បូរទៅដោយជាតិកាល់ស្យូម ដែលមានសត្ថភាពក្នុងការការពារការបាត់បង់ជាតិកាល់ស្យូម ជំរុញការអភិវឌ្ឍឆ្អឹង និងសន្លាក់ បញ្ចេញអុកស៊ីហ្សែន និងចិញ្ចឹមឈាម ធ្វើឱ្យស្បែកភ្លឺថ្លា និងស្រស់ស្អាតផងដែរ៕អត្ថប្រយោជន៍ពី ទឹកត្រចៀកកាំ – Lok Bong Rattanak 2